លក់ដាច់គុណនឹង៣! ម្ចាស់ហាង Belly Burger បង្ហើបក្បួន ៣ ជួយឱ្យហាងលក់កើនពី១០០នំដល់៣០០នំ/១ថ្ងៃ
ធី ស្រីល័ក្ខMAY 30 20233.9 K views

Belly Burger គឺជាយីហោលក់អាហារ Fast Food របស់កូនខ្មែរ១ក្រុម ដែលបានចាប់ដៃគ្នាបង្កើតជាហាងអាហារដែលមានស្តង់ដារតាមបែបអឺរ៉ុប ដោយផ្តោតសំខាន់ទៅលើរសជាតិ គុណភាព អនាម័យនិងភាពទាន់សម័យជាចម្បង។យីហោមួយនេះ ត្រូវបានបង្កើតឡើងដោយលោក ក្លា និង អ្នកនាង គីម​ ប៊ួយ ពួកគាត់បានបង្កើតហាងមួយនេះឡើងនៅខែ កុម្ភៈ ឆ្នាំ ២០២៣ ដោយសាខាដំបូងបំផុតរបស់ Belly Burger មានទីតាំងស្ថិតនៅផ្សារ Eden Garden។ ចំពោះការបើកសាខាដំបូងជាជំហានជោគជ័យយីហោកូនខ្មែរមួយនេះអាចលក់នំបានដល់ទៅ ១០០នំបន្ទាប់ពីបើកហាង លុះក្រោយមកនៅពេលពង្រីកសាខាទី២ មួយថ្ងៃ Belly Burger អាចលក់នំបានដល់ទៅ ៣០០នំ ពោលគឺកើនឡើងគុណនឹង៣។

244745376 2049525831877630 7503482609103346834 N

ហើយតាមរយៈអត្រាលក់កើនឡើងនេះ ម្ចាស់ហាងវ័យក្មេង អ្នកនាង គីម ប៊ួយ បានបង្ហើបឱ្យដឹងនូវក្បួន ៣ ដែលជាមូលហេតុធ្វើឱ្យហាងរបស់អ្នកនាងមានការលក់កើនឡើងគុណនឹង ៣បែបនេះ ពោលគឺ៖

១.ទាក់ទាញការតុបតែងបែបយុវវ័យ

ភាពទាក់ទាញបំផុតដែលធ្វើឱ្យហាងបឺហ្គឺរកូនខ្មែរ មានភ្ញៀវចូលពេញហាងទាំងថ្ងៃបើកដំបូងនោះគឺ ការតុបតែងបែបទាន់សម័យ ដូចយីហោនៅបរទេស ព្រោះតែម្ចាស់ហាងផ្ទាល់ធ្លាប់មានបទពិសោធន៍ទៅសិក្សានៅឯប្រទេសបារាំងអស់ជាច្រើនឆ្នាំ ហេតុនេះហើយទើបធ្វើឱ្យការតុបតែងមានភាពល្អប្រសើរ និងលេចធ្លោជាងហាងដទៃទៀតនៅក្នុងប្រទេសកម្ពុជា។បន្ថែមពីនោះ នៅក្រៅហាងក៏មានជាកន្លែងថតរូបស្អាតៗសម្រាប់យុវវ័យសម័យថ្មីថែមទៀតផង។

E

២.រក្សាភាពស្រស់របស់ផលិតផល

ក្រៅពីភាពទាក់ទាញនៅពេលភ្ញៀវបានជិះកាត់ និងដើរចូលទៅក្នុងហាង អ្វីដែលធ្វើឱ្យអតិថិជនជាប់ចិត្តបំផុតនោះគឺ រសជាតិបែបច្នៃប្រឌិតនៃអាហាររបស់ Belly Burger ផ្ទាល់ ព្រោះទាំងនំប៉័ងនិងសាច់សុទ្ធតែនៅថ្មីៗធ្វើខ្លួនឯងផ្ទាល់ររាល់ថ្ងៃ។ចំពោះសាច់វិញគឺខាងហាងប្រើសាច់ប្រភេទគោ wagyu ដែលនាំចូលពីប្រទេសអូស្រ្តាលី រក្សាក្នុងសីតុណ្ហភាពល្អ មិនធ្វើឱ្យខូចគុណភាពអាចរក្សាបានភាពស្រស់ដូចដើម ជាហេតុធ្វើឱ្យគុណភាពសាច់មានរសជាតិឆ្ងាញ់ខ្លាំង ធ្វើឱ្យភ្ញៀវញ៉ាំម្តងហើយចង់ញ៉ាំម្តងទៀត។

 

C

៣.បង្ហាញភាពជាខ្មែរ

ចំណុចពិសេសបន្ថែមដែលម្ចាស់ហាងបានលើកឡើងនោះគឺ បង្ហាញឱ្យភ្ញៀវឃើញថាយីហោនេះជារបស់ខ្មែរ បង្កើតឡើងដោយកូន ហើយកូនខ្មែរក៏អាចច្នៃប្រឌិតគំនិតរកស៊ីល្អៗការតុបតែងបែបទាន់សម័យដូចប្រទេសដទៃបានដែរ មិនបាច់ចាំតែនាំចូលពីក្រៅប្រទេសនោះទេ។ក្រៅពីនោះគាត់ក៏បានទទួលទិញបន្លែពីប្រជាកសិករខ្មែរខ្លះផងដែរ ហេតុនេះប្រសិនបើបងប្អូនធ្វើការកម្មង់ទិញកាន់តែច្រើនវាក៏ក្លាយទៅជាការរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុកផង ផ្តល់កម្រៃដល់ប្រជាកសិករជាដាំដុះនៅតាមបណ្តាលខេត្តផង។

D

គួរំលឹកផងដែរថា ក្រៅចំណុចទាំង៣ខាងលើក៏នៅមានចំណុចបន្ទាប់បន្សំមមួយចំនួនទៀតនៅក្នុងនោះផងដែរ ដូចជា ការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយរបស់អតិថិជន ទាំងផ្ទាល់និងនៅលើបណ្តាញសង្គមជាដើម ទើបធ្វើឱ្យអតិជនឆាប់ស្គាល់ Belly Burger បានលឿន និងមានអ្នកគាំទ្រខ្លាំងបែបនេះ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia