ចប់ទី១២ ចង់រៀនជំនាញ IT មិនដឹងរៀនឯណា! មកស្គាល់សាលា៣ ដែលមានបង្រៀនជំនាញនេះ
Ping Chou EngNOVEMBER 1 20231.5 K views

បន្ទាប់ពីប្រឡងបាក់ឌុបចប់​ សិស្សៗនឹងស្វែងរកជំនាញដើម្បីរៀនបន្ត។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់រៀនជំនាញ ព័ត៌មានវិទ្យា- Information Technology ឬហៅកាត់ថា IT តើគួរជ្រើសសកលវិទ្យាល័យឬ វិទ្យាស្ថានណាមួយដែលមានជំ​នាញបរិញ្ញបត្រឬបរិញ្ញបត្ររង លើមុខជំនាញដ៏មានសក្តានុពលមួយនេះ?

 

ខាងក្រោមនេះជាសាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗចំនួន៣ ដែលបង្រៀនជំនាញ IT​នេះ៖

 

១. វិទ្យាស្ថានស៊ីតិក SETEC Institute

 

​វិទ្យាស្ថានមួយនេះគឺជាស្ថាប័នឯកជនឈានមុខគេមួយ ក្រៅពីមានភាពល្បីល្យាញលើការបង្រៀនថ្នាក់ស្ថាបត្យកម្ម​ក៏មានថ្នាក់គ្រប់គ្រង ព័ត៌មានវិទ្យាផងដែរ។ 

 

២. វិទ្យាស្ថាន Computer Academy STEP Cambodia

 

វិទ្យាស្ថា​នមួយនេះមានបង្រៀនជំនាញព័ត៌មានវិទ្យា​ សម្រាប់ថ្នាក់បរិញ្ញបត្ររង ក៏ដូចជាវ​គ្គខ្លីមួយចំនួនផងដែរ​ មួយវិញទៀតស្ថាប័ននេះមួយនេះមានសាខា៨៥ នៅ២២ប្រទេស ជុំវិញពិភពលោកដែលអន្តរជាតិទទួលស្គាល់ថាជាវិទ្យាស្ថានដែលមានឯកទេសខ្ពស់់លើការអប់់រំផ្នែកព័ត៌មានវិទ្យា។

 

៣. សាកលវិទ្យាល័យបច្ចេកវិទ្យា ( តិចណូ )

 

គ្រឹះស្ថានសិក្សារបស់រដ្ឋដ៏មានកត្តិនា​មតាំងពីសម័យសង្គមរាស្រ្តនិយមមួយនេះ មិនត្រឹមតែល្បីលើមុខជំនាញមេកានិចប៉ុណ្ណោះទេ ថែមទាំងមានបណ្តុះបណ្តាលព័ត៌មានវិទ្យាផងដែរ។ សកលវិទ្យាល័យមួយនេះតែងមានការប្រឡងប្រជែងតឹងរឹងបំផុតដើម្បីចម្រាញ់យកជើងខ្លាំង។ 

 

ជាការពីតណាស់ក្រោយការប្រឡងបាក់ឌុបបានបញ្ចប់ទៅទោះបីជាប់ឬធ្លាក់ចូរបំភ្លេចរឿងជោគជ័យនិងបរាជ័យនោះចោលទៅចុះ ព្រោះថាដំណើរបន្ទាប់នឹងមានរឿងអស្ចារ្យជាច្រើនចូលមកក្នុងជីវិតយើង តាមរយៈការចាប់ផ្តើមសកម្មភាពរបស់យើងក្នុងវិនាទីនេះ នៅថ្ងៃនេះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia