ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអំពីថ្ងៃឈប់សម្រាកបុណ្យទានដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤ តាមប្រតិទិនដូចខាងក្រោម៖
- ថ្ងៃទី១ ខែមករា ទិវាចូលឆ្នាំសកល មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ថ្ងៃ
- ថ្ងៃទី០៧ ខែមករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក១ថ្ងៃ
- ថ្ងៃទី៨ ខែមីនា ទិវាអន្តរជាតិនារី សម្រាក១ថ្ងៃ
- ថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក សម្រាក ៤ថ្ងៃ
- ថ្ងៃទី១ ខែឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក ១ថ្ងៃ
- ថ្ងៃទី១៤ ខែឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ
- ថ្ងៃទី២២ ខែឧសភា ពិធីបុណ្យវិសាខបូជា សម្រាក ១ថ្ងៃ
- ថ្ងៃទី២៦ ខែឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ថ្ងៃ
- ថ្ងៃទី១៨ ខែមិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក ១ថ្ងៃ
- ថ្ងៃទី២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក ១ថ្ងៃ
- ថ្ងៃទី១-២-៣ ខែតុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ
- ថ្ងៃទី១៥ ខែតុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" សម្រាក ១ថ្ងៃ
- ថ្ងៃទី២៩ ខែតុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ
- ថ្ងៃទី៩ ខែវិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក១ថ្ងៃ
- ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ
- ថ្ងៃទី២៩ ខែធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក ១ថ្ងៃ។
ចំពោះសហគ្រាសគ្រឹះស្ថានទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេល តែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា។
ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស គ្រឹះស្ថានឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ។
ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិកដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក នៅថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
ក្នុងអំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្តូរគ្នានេះ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថានអាចប្រើប្រាស់ កម្មករនិយោជិតផ្សេងជាបណ្តោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក៕