មកដឹងពីសិល្បៈរកស៊ីរបស់មហាសេដ្ឋីថៃ២រូប ល្អបំផុត ដើម្បីជាជំនួយដល់ការរកស៊ីខ្លាំងជាងមុន
Kan DaraDECEMBER 11 2022418 views

បើនិយាយអំពីមុខជំនួញរបស់មហាសេដ្ឋីថៃ គេប្រាកដជានឹកដល់ក្បួនសាងអាណាចក្ររកស៊ីជោគជ័យតជំនាន់របស់ជនជាតិនេះជាមិនខាន។ យ៉ាងណាមិញយើងក្រឡេកមកមើលអំពីសិល្បៈនៃការរកស៊ីរបស់មហាសេដ្ឋីថៃចំនួន២រូបខាងក្រោម ដែលបានកសាងជំនួញតជំនាន់​ ទុកជាពុទ្ធិក្នុងការកសាងខ្លួនឯងឱ្យក្លាយជាអ្នករកស៊ីពូកែជាងមុនតាមរយៈមេរៀនល្អៗពីពួកគាត់។

. មហាសេដ្ឋីទ្រព្យ​ ១២.៨ ពាន់លានដុល្លារ លោក Dhanin Chearavanont  

ពាណិជ្ជករជនជាតិថៃកាត់ចិន ដែលត្រូវជាទាយាទតជំនាន់ពីលោកឪពុករបស់ខ្លួន​ តែងតែផ្តែផ្តាំ​អំពីច្បាប់នៃការរកស៊ីរបស់វង្សត្រកូលរបស់ខ្លួនជានិច្ចកាល ព្រោះ ការរកស៊ីដែលរឹងមាំបំផុតមួយ ដាច់ខាតត្រូវតែមានក្បួនខ្នាតត្រឹមត្រូវ​​​ មិនមែនធ្វើតាមអារម្មណ៍នោះទេ។​​ ខាងក្រោមនេះ គឺជាក្បួនរកស៊ី៣យ៉ាងរបស់ ប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP កសាងអាណាចក្រជំនួញតកូនចៅ និងពង្រីកឥទ្ធិពលខ្លួនយ៉ាងខ្លាំងនៅទូទាំងទ្វីបអាស៊ី។​

  • ពឹងផ្អែកលើបច្ចេកវិទ្យា៖ ផលិតកម្មអាហារកំប៉ុងនិងចំណីសត្វរបស់CP ក្លាយជារបរដែលមិននឿយណាយ ព្រោះថាអាហារជាតម្រូវការ និងមានសង្វាក់ផលិតកម្មដើរដោយបច្ចេកវិទ្យាទំនើបៗ ដែលលោកមើលឃើញអំពីអនាគតសកលភាវូបនីយកម្មធ្វើឱ្យ មនុស្សផ្លាស់ប្តូររបៀបរបបនៃការរស់នៅជាចាំបាច់ បូករួមទាំងការធ្វើអាជីវកម្មផងដែរ។
  •  

    • លក់ភាពស្មោះត្រង់៖ស្នូលរបស់សហគ្រិនភាព អាចឆក់យកបេះដូងអតិថិជនបា​នយ៉ាងស្រួលគឺភាពស្មោះត្រង់ ដោយហេតុថាកាលពីកកើតដំបូងនៃជំនួញរបស់គ្រួសារពាណិជ្ជកររូបនេះ គឺផ្តើមចេញពីការលក់ជីកសិកម្ម និងគ្រាប់ពូជ ព្រមទាំងផ្គត់ផ្គង់ចំណីសត្វតាំងពីឆ្នាំ​១៩២១ ដោយធ្វើការទាក់ទាញអតិថិជនតាមរយៈការ បង្កើនទំនុកចិត្តនិងភាពស្មោះត្រង់នេះឯង​ទើបធ្វើឱ្យ លោកកសាងអាជីវកម្មមួយនេះប្រកបដោយភាពជោគជ័យ។

     

    • ផលប្រយោជន៍ត្រីកោណ៖ យុទសាស្រ្តត្រីកោណ​ របស់ក្បួនដូនតាក្នុងការរកស៊ី គឺមាន ប្រយោជន៍ប្រទេសជាតិ​​ ប្រយោជន៍សង្គម(អតិថិជន) និងប្រយោជន៍ក្រុមហ៊ុនទាំងមូល។​

     

    . សេដ្ឋីនីថៃទ្រព្យ១ពាន់លានដុល្លារ លោកស្រី Supaluck Umpujh

    ម្ចាស់ក្រុមហ៊ុនផ្សារទំនើបលំដាប់ទី២ ក្នុងប្រទេសថៃ មានដូចជា Siam Paragon mall, The Emporium, EmQuartier and Bluport Hua Hin ជាដើម។  ស្រ្តីវ័យ៦៧រូបនេះ បានកសាងជំនួញសារជីវកម្មលក់រាយជោគជ័យបំផុត ជាមួយនឹងគ្រួសារ តជំនាន់តាំងពីជំនាន់ឱពុករបស់លោកស្រីមកម្ល៉េះ។

    • ដើរទៅមុខជាមួយចុក្ខវិស័យ៖ ដោយមើលឃើញទីផ្សារ របស់ទំនិញប្រណិតៗដែលមាននៅពាសពេញពិភពលោក និងតម្រូវការនៅក្នុងប្រទេសថៃ ទើបលោកស្រីបានសម្រេចចិត្តនាំយកទំនិញប្រណិតៗជាច្រើនប្រភេទនៅជុំវិញពិភពលោក យកមកលក់រាយព្រមទាំងផ្គត់ផ្គង់ទូទាំង ប្រទេសថៃ។
    • ហ៊ានទទួលយកការបរាជ័យ៖​ នៅឆ្នាំ១៩៨១ នៅពេលដែលលោកស្រីនៅមិនទាន់មានបទពិសោធន៍ពេញលេញ លោកស្រីហ៊ានសម្រេចចិត្តក្នុងការបើកហាងទំនិញមួយជារបស់ខ្លួនឯង។ ប៉ុន្តែ២ឆ្នាំក្រោយមកហាងនោះក៏បានបិទទ្វារទៅវិញ ដោយសារតែមិនអាចប្រកួតប្រជែងនឹងដៃគូរផ្សេងៗបាន ទោះបីជាយ៉ាងណាលោកស្រីមិនបានបោះបង់និងបានទទួលយកភាពបរាជ័យមួយនេះ និងបានចិញ្ចឹមចិត្តថានឹងធ្វើវាឱ្យបានជោគជ័យម្តងទៀត៕

    អត្ថបទដោយ៖ ពីង​​​ ជូអេង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia