ល្អណាស់! ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៥ មកពីឥណ្ឌា កំពុងស្វែងរកដៃគូសហការជាមួយកម្ពុជា
ធី ស្រីល័ក្ខAUGUST 24 2023265 views

ពិតជាដំណឹងដ៏រីករាយមួយ ដែលនាពេលថ្មីៗនេះ មានក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសឥណ្ឌា ចំនួន១៥ក្រុមហ៊ុន បានមកស្វែងរកដៃគូសហការជាមួយភាគីក្រុមហ៊ុននៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ប្រភពដដែលបន្ត​ឱ្យដឹងទៀតថា ក្រុមហ៊ុនឥណ្ឌាដែលមកស្វែងរក ដៃគូសហការថ្ងៃនេះ គឺផ្តោតលើវិស័យផ្សេងគ្នា ក្នុងនោះមានក្រុមហ៊ុនខ្លះផ្តោតលើបញ្ញាសិប្បនិម្មិត ម៉ាស៊ីនសម្រាប់ការសិក្សា រ៉ូបូត Smart manufacturing, Big Data, វេបសាយ  និងកម្មវិធីទូរស័ព្ទ ថាមពលសូឡា  ហ្វីនតិច បច្ចេកវិទ្យាលើវិស័យកសិកម្ម បច្ចេកវិទ្យាលើវិស័យអប់រំ Blockchain ភាពយន្ត ហ្គេម AR VR LPO BPO Cloud IT Hardware ដ្រូន ឧបករណ៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាលើវិស័យសុខាភិបាល និងមានការផ្តោតលើវិស័យជាច្រើនផ្សេងទៀត។

១៤

នៅក្នុងនោះដែរ លោក កែវ កក្កដា ដែលជាអ្នកគ្រប់គ្រងនិងអភិវឌ្ឍអាជីវកម្ម នៃក្រុមហ៊ុន The Better Cambodia បានបញ្ជាក់ ថា ជំនួបកិច្ចសហការរវាងក្រុមហ៊ុនពីប្រទេសឥណ្ឌា និងក្រុមហ៊ុននៅកម្ពុជានេះ ពិតជាកម្មវិធីដែលមានអត្ថប្រយោជន៍ដោយទទួលបានកិច្ចសហការច្បាស់ជាផ្ដល់នូវចំណេះកាន់តែច្រើនសម្រាប់កម្ពុជា ព្រោះឥណ្ឌាជាប្រទេសមានភាពល្បីលើបច្ចេកវិទ្យា៕

១៥

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia