ដំណឹងល្អ! គម្រោងធំៗជាង ១០ កំពុងស្ថិតនៅក្នុងអទិភាពសម្រាប់ការសាងសង់របស់រាជរដ្ឋាភិបាល
Bunthoeun KoemJANUARY 2 20231.8 K views

នៅមួយរយៈចុងក្រោយនេះឃើញថាមានគម្រោងជាច្រើនត្រូវបានបើកដាក់ឲ្យដំណើរការ ឬគម្រោងមួយចំនួនទៀតក៏បាននឹងដំណើរការសាងសង់យ៉ាងស្រស្រាក់ស្រស្រាំនៅក្នុងឆ្នាំ២០២២នេះ។ យ៉ាងណានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានបង្ហើបពីគម្រោងអតិភាពធំៗជាង ១០ ដែលស្ថិតនៅក្នុងការសាងសង់នាពេលខាងមុខផងដែរ។

320391325 541189508025601 2680854154088563767 N

ជាក់ស្ដែងយោងតាមប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន នៅក្នុងក្នុងពិធីម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ១៤៦បេ តភ្ជាប់ទៅនឹង ផ្លូវលេខ១៤៨ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏បានបង្ហាញទីគម្រោងខាងលើនេះផងដែរ។

តាមការបញ្ជាក់ពីឯកឧត្ដមបានឲ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការសាងសង់ ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានជាបន្ដបន្ទាប់រួមមាន៖ ផ្លូវជាតិ៣១ លេខ៣៣ លេខ៤១ លេខ៦៧ កំណាត់ផ្លូវជាតិលេខ៣ កំណាត់ផ្លូវជាតិលេខ៧ កំណាត់ផ្លូវជាតិលេខ៨ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានឆ្លងកាត់ទន្លេមេគង្គ (ខេត្តក្រចេះ) ស្ពានមិត្តភាពកូរ៉េ ស្ពានចាក់អង្រែក្រោម ផ្លូវដែក និងផ្លូវដែកល្បឿនលឿន ជាដើម។

សូមជម្រាបផងដែរថា គម្រោងដូចជាផ្លូវជាតិលេខ ៤១ ណាត់ផ្លូវជាតិលេខ៧ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ខេត្ដក្រចេះ) នឹងចាប់ផ្ដើមបើការដ្ឋានសាងសង់នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ ហើយគម្រោងដទៃផ្សេងទៀតនឹងបើកសាងសង់ជាបន្ដបន្ទាប់នៅក្នុងឆ្នាំ២០២៣ និងឆ្នាំក្រោយៗទៀតផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

320567681 1110535939608369 5323044279301318478 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia