រើសជំនាញត្រូវ កុំភ័យរឿងការងារ! ចប់បាក់ឌុប ក្រសួងលើកទឹកចិត្តឱ្យរៀនជំនាញ១នេះ ព្រោះបានចំណូលខ្ពស់
ធី ស្រីល័ក្ខSEPTEMBER 19 2024229 views

នៅសល់តែប្រមាណជាង១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនបានមកដល់ហើយ ដែលមានបងប្អូនមួយចំនួនកំពុងតែបារម្ភថានៅពេលដែលប្រឡងចប់តើគួរតែជ្រើសរើសជំនាញណាដែលត្រូវទីផ្សារហើយរៀនអ្វីទើបទទួលបានប្រាក់ចំណូលខ្ពស់។

 

ជាមួយគ្នានោះដែរ ដើម្បីកុំឱ្យប្អូនៗស្មុគស្មាញក្នុងការរើសជំនាញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បាន លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សា”ជំនាញឌីជីថល (Digital Skills)” ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងគ្រួសារ ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិផងដែរ។

១១

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះគឺជាថ្ងៃប្អូនៗសិស្សានុសុស្សប្រឡងហើយ ដូច្នេះហើយក្រសួងសូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ ហើយក្រសួងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ សិស្សានុសិស្សទាំងអស់នឹងចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែងនិងប្រែក្លាយជាប្រទេសអភិវឌ្ឍនាពេលអនាគតផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia