គួរដឹង! ពេលបើកអាជីវកម្មចង់ចុះបញ្ជីនៅក្រសួង នេះជាទឹកប្រាក់ដែលត្រូវចំណាយនិងឯកសារត្រូវយកទៅ
ធី ស្រីល័ក្ខSEPTEMBER 6 2024170 views

អ្នកដែលមានអាជីវកម្មហើយមិនទាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អគ្គនាយដ្ឋានពន្ធដារ និងក្រសួងពាក់ព័ន្ធនានា ប្រាកដជានៅមានចម្ងល់ទាក់ទងជាមួយនឹងរបៀបក្នុងការរត់ឯកសារ ក៏ដូចជាឯកសារចាំបាច់ដែលត្រូវការពេលយកទៅចុះបញ្ជី ជាពិសេសតម្លៃនៃការចុះបញ្ជីតើត្រូវចំណាយអស់ប៉ុន្មានជាដើម។ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ថ្ងៃនេះ ក្រុមការងារចាបក្រហមនឹងលើកយកចំណុចទាក់ទងនឹងការចុះបញ្ជីមកបង្ហាញបងប្អូនទាំងអស់គ្នាឱ្យបានជ្រាប។ ជាទូទៅចំពោះតម្លៃកម្រៃនិងពន្ធសម្រាប់ការចុះបញ្ជីអាជីវកម្មថ្មីមានជា ៣ដំណាក់ការ​ ៖

 

១.ក្រសួងពាណិជ្ជកម្ម

  • ក្រុមហ៊ុនមូលធន តម្លៃ ១.០១ លានរៀន
  • ក្រុមហ៊ុនបរទេស តម្លៃ ១.០១ លានរៀល
  • ក្រុមហ៊ុនសហកម្មសិទ្ធិ តម្លៃ ១.០១ លានរៀល
  • សហគ្រាសឯកបុគ្គល តម្លៃ ១៨០ពាន់រៀល
  • 18

     ២.ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

    តម្លៃចំពោះការចុះនៅក្រសួងការងារនិងបណ្តុះបណ្តាលជីវៈសរុបចំនួន ១២០ពាន់រៀល រួមមានតម្លៃលើ៖

    • កម្រៃលើការចុះបញ្ជីកា
    • សេចក្តីជូនដំណឹង
    • បើកសហគ្រាស

     

     ៣.អគ្គនាយកដ្ឋានពន្ធដារ

    • ពន្ធប៉ាតងសម្រាប់សកម្មភាពអាជីវកម្មមួយ
    • អ្នកជាប់ពន្ធតូច ២០០ពាន់រៀល
    • អ្នកជាប់ពន្ធមធ្យម ៦០០ពាន់រៀល
    • អ្នកជាប់ពន្ធធំ ១.៥ លានរៀល
    • កម្រៃចុះបញ្ជីពន្ធដារ
    • អ្នកជាប់ពន្ធតូច ២០ពាន់រៀល
    • អ្នកជាប់ពន្ធមធ្យម ៤០០ពាន់រៀល
    • អ្នកជាប់ពន្ធធំ ៤០០ពាន់រៀល

     ឯកសារមួយចំនួនដែលចាំបាច់ចុះនៅក្រសួងពាណិជ្ជកម្មនិងពន្ធដារ៖

    • តម្រូវឱ្យម្ចាស់អាជីវកម្មរកឈ្មោះដែលគាត់ចង់ដាក់មុនសិន ដែលត្រូវមានជាអក្សរខ្មែរ និងភាសាអង្គេស។
    • សកម្មភាពអាជីវកម្ម៖ ដូចជាអចលនទ្រព្យ,សេវាកម្មសាងសង់......
    • ព័ត៍មានរបស់អភិបាល៖ ឈ្មោះ លេខទូរស្ទព័ អ៊ីម៉ែល អត្តសញ្ញានប័នជាមួយនឹងរូបថត(យ៉ាងយូរបំផុតរូបថតដែលថតទើបតែបានរយៈពេល៣ខែ មានផ្ទែពណ៍ស ទាមទាឱ្យច្បាស់)
    • ដើមទុនចុះបញ្ជី៖ថាសម្រាប់អាជីវកម្មមួយបើមានការចូលហ៊ុនគ្នាត្រូវតែដាក់ដើម្បីឱ្យដឹងថាជាអាជីវកម្មមានទំហំលុយប៉ុណ្ណា
    • កិច្ចសន្យាជួល ឬការបើកកម្មសិទ្ធ
    • រូបថតទីតាំង៖ ត្រូវថតពីមុខ នឹងថតខាងក្នុង ហើយរួមទាំងមានផែនទី
    • កំណត់កូអរដោនេភូសាស្រ្តទីតាំង(GPS).....
    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia