ទើបតែចេញសោះ iPhone 16 Series ការលក់ធ្លាក់ចុះខ្លាំងហួសពីការរំពឹងទុក ព្រោះបញ្ហាធំ១នេះ
Kan DaraSEPTEMBER 16 20245.8 K views

អ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយថា ការបញ្ជាទិញទូរស័ព្ទម៉ូដែល iPhone 16 Pro និង iPhone 16 Pro Max មានកម្រិតទាបខ្លាំងខុសពីការរំពឹងទុក ក្រោយប្រកាសដាក់លក់ជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់ Mac Rumors នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

 

D

 

លោក Ming-Chi Kuo បាននិយាយកាលពីថ្ងៃអាទិត្យនេះថា៖ «ការលក់ iPhone 16 ទាំងបួនម៉ូដែលបានឈានដល់ប្រហែល ៣៧លានគ្រឿង នៅចុងសប្តាហ៍ដំបូងបន្ទាប់ពី Apple ចាប់ផ្តើមបើក Pre-order ខណៈចំនួននេះធ្លាក់ចុះជិត ១៣% បើប្រៀបធៀបទៅនឹងការលក់នៃចុងសប្តាហ៍ដំបូងរបស់ត្រកូល iPhone 15 កាលពីឆ្នាំមុន»

 

Dddd

 

ក្នុងនោះ អ្នកវិភាគបានឲ្យដឹងថា កត្តាសំខាន់នៃការធ្លាក់ចុះនេះ គឺដោយសារតម្រូវការទាបសម្រាប់ម៉ូដែល Pro ដោយការលក់កាលពីចុងសប្តាហ៍ដំបូងរបស់ iPhone 16 Pro និង iPhone 16 Pro Max ត្រូវបានគេប៉ាន់ស្មានថា ធ្លាក់ចុះ ២៧% និង ១៦% រៀងគ្នាបើធៀបទៅនឹងការលក់នៃ iPhone 15 Pro និង​ iPhone 15 Pro Max ក្នុង​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

 

Dda

 

គួរជម្រាបផងដែរថា ដោយសារឥទ្ធិពលនៃ ច្បាប់ទីផ្សារឌីជីថល របស់សហភាពអឺរ៉ុប ក្រុមហ៊ុន Apple បានសម្រេចចិត្តយ៉ាងតឹងតែងបំផុតដើម្បីដកកម្មវិធី AI ជំនាន់ថ្មីរបស់ខ្លួនឈ្មោះ Apple Intelligence ចេញពី iPhone ទាំងអស់នៅអឺរ៉ុប ខណៈទីផ្សារនៅអឺរ៉ុបមានចន្លោះពីពាក់កណ្តាល ទៅពីរភាគបីនៃការលក់នៅសហរដ្ឋអាមេរិក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia