ធនាគារ អ៊ូរី បានដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណពន្ធ វីសាទៅកាន់ទីផ្សារ
Daneth MechSEPTEMBER 11 2023

កាលពីពេលថ្មីៗនេះ ធនាគារ អ៊ូរី  ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធ Visa របស់ខ្លួនទៅកាន់ទីផ្សារ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការធនាគារ អ៊ូរី ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី  និងលោកស្រី Ivana Tranchini នាយកប្រចាំប្រទេសនៃ VISA Cambodia ។​

ប័ណ្ណវីសារបស់ធនាគារ អ៊ូរី ត្រូវបានដាក់ឱ្យដំណើរការ​ទៅកាន់ទីផ្សារជាមួយនឹងប័ណ្ណបីប្រភេទដូចជា ប័ណ្ណវីសាក្លាស៊ិក, ផ្លាធីនីម និង ហ្គោល ។ កាន់តែពិសេសទៅទៀត ការបើកដំណើរការបានភ្ជាប់មកជាមួយការផ្តល់ជូនដ៏គួរឱ្យរំភើបដល់អតិថិជន ចាប់ផ្តើមពីដើមខែកញ្ញានេះ។

Photo 2023 09 11 16 41 03

ថ្លែងបើកកម្មវិធី លោក Kim Hong Ju អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី បានចែករំលែកនូវសុន្ទរកថាដ៏មានអត្ថន័យថា “នេះគឺជាជំហានដ៏សំខាន់មួយទៀតសម្រាប់ធនាគារ អ៊ូរី ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មរបស់យើង ក៏ដូចជាការផ្តល់ផលិតផល និងសេវាកម្មដ៏សម្បូរបែបបន្ថែមទៀតទៅកាន់​អតិថិជនរបស់យើង។ ក្រុមការងាររបស់យើងបានធ្វើការ យ៉ាងសស្រាក់សស្រាំអស់ជាច្រើនខែ ហើយថ្ងៃនេះយើងមានមោទនភាពចំពោះ ការដាក់ឱ្យដំណើរការប័ណ្នវីសារបស់យើង ដោយជោគជ័យទៅក្នុងទីផ្សារ។”

Photo 2023 09 11 16 40 58

លោកស្រី Ivana Tranchini ប្រធានគ្រប់គ្រង Visa Card នៅកម្ពុជា បាននិយាយនៅក្នុងពិធីថា “យើងដឹងថាសម្រាប់ប្រជាជនកម្ពុជា យើងនៅតែមានសាច់ប្រាក់ច្រើននៅក្នុងសេដ្ឋកិច្ចរបស់យើង ហើយជាង 90% នៃប្រជាជនកម្ពុជានៅតែប្រើប្រាស់សាច់ប្រាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែយើងក៏ដឹងដែរថា មនុស្សជាច្រើនចង់បានសេដ្ឋកិច្ចឌីជីថល ហើយពួកគេពិតជាចង់ប្រើប្រាស់កាត និងទម្រង់ផ្សេងទៀតនៃការទូទាត់តាមឌីជីថល ដែលមានសុវត្ថិភាព និងមានភាពច្នៃប្រឌិតជាងមុន ហើយអនុញ្ញាតឱ្យពួកគេអាចប្រើប្រាស់បាននៅទូទាំង​ពិភពលោក”។

លោកស្រីបានបន្តទៀតថា “សម្រាប់រយៈពេលវែង ខ្ញុំពិតជាសង្ឃឹមថា ពួកយើងអាចបន្តធ្វើការជាមួយគ្នា មិនមែនត្រឹមគ្រាន់តែជាការដាក់សម្ពោធឱ្យប្រើប្រាស់នោះទេ​ តែជាការរីកលូតលាស់នូវសមិទ្ធផលរបស់​ប័ណ្ណវីសានេះ​ ការរីកចម្រើនអាជីវកម្ម និងការជួយអតិថិជនរបស់ ធនាគារ អ៊ូរី អាចប្រើប្រាស់ផលិតផលទៅកាន់ពិភពលោក ហើយ​វាគឺជារឿងសំខាន់ សម្រាប់ប្រទេស​ និងអតិថិជន”។

ការដាក់ដំណើរការប័ណ្ណនេះ បង្ហាញពីសក្តានុពល និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ ធនាគារ អ៊ូរី ដើម្បីបំពេញតម្រូវការ និងរបៀបរស់នៅបែបទំនើបរបស់អតិថិជន។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ធនាគារ អ៊ូរី  នឹងដាក់ឱ្យប្រើប្រាស់ Visa Credit Card និង Visa Virtual Card ក្នុងពេលដ៏ខ្លីខាងមុខនេះ។

Photo 2023 09 11 16 40 46

Photo 2023 09 11 16 40 51

Photo 2023 09 11 16 41 12

អំពី ធនាគារ អ៊ូរី ៖

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ ២០០៤​។ បន្ទាប់មក នៅឆ្នាំ២០១១ ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ និងបានប្រកាសខ្លួនជាធនាគារពាណិជ្ជជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មនៃធនាគារពាណិជ្ជយ៉ាងទូលំទូលាយនៅទីផ្សារកម្ពុជា។ ​

គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន ១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៣៧ ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន សំពៀតឥណទាន ១,១៨០​ លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៥៥ លានដុល្លារ។

“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia