អបអរសាទរ! រកឃើញអតិថិជនខេត្តពោធិ៍សាត់ ដែលឈ្នះរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី ពីទឹកដោះគោ «អង្គរមីល»
Daneth MechMARCH 29 2024

នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនទឹកដោះគោ «អង្គរមីល» បានចុះផ្ទាល់ទៅដល់ផ្ទះ លោក លាស់ ហ្វាស៊ី ដែលរស់នៅក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ជាអតិថិជន ដែលបានឈ្នះរង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី មួយគ្រឿងទៀតហើយ។

ការរៀបចំកម្មវិធីប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងដើម្បីជាការថ្លែងអំណរគុណ ដល់ឪពុកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះការគាំទ្រផលិតផល ទឹកដោះគោ អង្គរមីល អាដេអឹម 110មល និង 180មល។  ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ-កោសឈ្នះ" នេះឡើង ដើម្បីផ្តល់ជូនដល់អ្នកឈ្នះ "រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី" សរុបចំនួន ៥០គ្រឿង" និងរង្វាន់ទឹកដោះគោ អង្គរមីល អាដេអឹម  រាប់ម៉ឺនកេសបន្ថែមទៀត។

 " ទឹកដោះគោ អង្គរមីល អាដេអឹម"   គឺជាទឹកដោះគោ ដែលសម្បូរទៅដោយ វីតាមីន A ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ, វីតាមីន D និងកាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ និងលូតកម្ពស់, ម៉ាញេស្យូម(Mg) បម្លែងសារធាតុចិញ្ចឹមទៅ ជាថាមពល និងកាត់បន្ថយភាពនឿយហត់។ 

Photo 2024 03 29 11 51 19

Photo 2024 03 29 11 51 24

សូមបញ្ចាក់ថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) បានទទួលអាជ្ញាប័ណ្ណ និងចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្ម នៅខែកញ្ញា ឆ្នាំ២០១៥ ដែលក្លាយខ្លួនជា រោងចក្រដំបូងគេ ដ៏ធំតែមួយគត់ នៅក្នុងវិស័យទឹកដោះគោ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ទៅលើអាហាររូបត្ថម្ភ ដែលមានពាក្យស្លោកថា “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។   
រោងចក្របានបំពាក់ដោយ បចេ្ចកវិទ្យាផលិតចុងក្រោយ  និងស្វ័យប្រវត្តិ  ប្រកបដោយ  អនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ ថ្នាក់ពិភពលោក មានម៉ាកយីហោ  តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្មផលិត ផលិតផលទឹកដោះគោ  គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ "មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ" ។
សូមរំលឹកថា“រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង" និង រង្វាន់ទឹកដោះគោ  អង្គរមីល អាដេអឹម  រាប់ម៉ឺនកេស នឹងត្រូវធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា។ ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់មក ក្រុមហ៊ុននៅរៀងរាល់ម៉ោងធ្វើការ ។ កម្មវិធីនេះ នឹងបញ្ចប់ការប្តូររង្វាន់ដែលបានឈ្នះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ត្រឹមម៉ោង ៥ល្ងាច។ 

Photo 2024 03 29 11 51 14

សូមបញ្ជាក់ជូនអតិថិជនទាំងអស់ផងដែរថា៖ 
- សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។
- កាតដែលឈ្នះរង្វាន់  ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០%  បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
- ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ។ 
- ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយ បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) និងក្រុមគ្រួសារ  នឹងមិនអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះទេ៕

Photo 2024 03 29 11 51 03

Photo 2024 03 29 11 51 28

Photo 2024 03 29 11 50 57

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia