ឈ្នះ ទៀតហើយជាមួយ អម្រឹត! រថយន្ត Ford Ranger Wildtrak 2023!
Daneth MechJULY 1 2022

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាគ្រឹះស្ថានដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងស្វែងយល់ពីអតិថិជនរបស់ខ្លួនជានិច្ច។ កាលពីឆ្នាំ ២០២១ កន្លងទៅនេះ អម្រឹត បានប្រារព្ធពិធីខួប ៣០ឆ្នាំ ជាមួយរង្វាន់ដូចជា Ford Ranger Wildtrak 2022 និងទឹកប្រាក់សរុបជាង ១ពាន់លានរៀល ហើយនៅឆ្នាំ ២០២២ នេះដែរ អម្រឹត នៅតែបន្តផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន រួមមានផលិតផល និងប្រម៉ូសិនផងដែរ។ កម្មវិធីប្រូម៉ូសិន ប្រើឌីជីថល ឈ្នះឡាន គឺជាកម្មវិធីថ្មីស្រឡាងរបស់ អម្រឹត ដែលមានរង្វាន់ដូចជា Ford Ranger Wildtrak 2023 ទូរស័ព្ទ iPhone 13 Pro Max រួមទាំងសាច់ប្រាក់ និងរង្វាន់ផ្សេងៗទៀត។

ពិធីសម្ពោធជាផ្លូវការនៃកម្មវិធីប្រូម៉ូសិន ប្រើឌីជីថល ឈ្នះឡាន ប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ អម្រឹត ដោយមានការចូលរួមពីលោកអគ្គនាយក គណៈគ្រប់គ្រង ថ្នាក់ដឹកនាំជាន់ខ្ពស់ ទូតសុឆន្ទៈឌីជេ ណាណា និង បុគ្គលិកអម្រឹត។ កម្មវិធីនេះប្រារព្ធឡើង ដើម្បីរួមចំណែកបង្កើនការប្រើប្រាស់ឌីជីថល តាមរយៈ អម្រឹត ម៉ូបាល ក្នុងការធ្វើប្រតិបត្តិការនានា ដែលនេះជាមធ្យោបាយថ្មី រហ័ស និងចំណេញពេលវេលាបានច្រើន ផ្តល់ជូនពិសេសសម្រាប់អតិថិជន អម្រឹត ទូទាំង            ប្រទេស។ ការដាក់ចេញនូវកម្មវិធីប្រូម៉ូសិន <<ប្រើឌីជីថល ឈ្នះឡាន>> នេះឡើង គឺដើម្បីលើកទឹកចិត្តអតិថិជន អម្រឹត​ ទាំងអស់ ឲ្យយល់ដឹងបន្ថែមពីការធ្វើប្រតិបត្តិការតាមប្រព័ន្ធធនាគារចល័តរបស់ អម្រឹត ក្នុងការទូទាត់ទំនិញផ្សេងៗ ការផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈបាគង ការផ្ទេរប្រាក់ទៅគណនី អម្រឹត ដទៃទៀត និង ការធ្វើប្រតិបត្តិការផ្សេងៗទៀតយ៉ាងច្រើនសម្បូរបែបដែលមាននៅក្នុងកម្មវិធី អម្រឹត ម៉ូបាល។ សម្រាប់អតិថិជនដែលប្រើប្រាស់់ផលិតផល ឬ សេវាកម្ម អម្រឹត ណាមួយដូចជា៖ គណនីសន្សំតាមតម្រូវការ គណនីបញ្ញើFlexi គណនីសន្សំមានកាលកំណត់ គណនីក្មេងឆ្លាត ប្រើប្រាស់ អម្រឹត ម៉ូបាល អតិថិជននឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ត្រីមាស នឹងមានឱកាសក្លាយជាម្ចាស់រង្វាន់ Ford Ranger Wildtrak 2023 ទៀតផងដែរ។

Photo 2022 07 01 19 59 04

ក្នុងឱកាសនេះ លោក ដុស ឌីន អគ្គនាយក នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ ថា “ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីជួយបង្រៀន និងបង្កើនការយល់ដឹង ក៏ដូចជាលើកទឹកចិត្តអតិថិជនទាំងអស់ ឲ្យងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថល ជំនួសការប្រើប្រាស់សាច់ប្រាក់។”

Photo 2022 07 01 19 59 03 (2)

ទូតសុឆន្ទៈ ឌីជេ ណាណា ក៏បានបង្ហាញអារម្មណ៍រំភើប នៅក្នុងឱកាសនេះផងដែរ អ្នកនាងបានលើកឡើងថា “អម្រឹត មានផលិតផលល្អៗជាច្រើន បង្កើតឡើងឆ្លើយតបទៅនឹងតំរូវការអតិថិជនរបស់ខ្លួន មានដូចជា គណនីក្មេងឆ្លាត គណនី Flexi ជាដើម ដែលសូម្បីតែនាងខ្ញុំ ក៏ប្រើដែរ។ ខ្ញុំចូលចិត្តផ្សព្វផ្សាយផលិតផលដែលល្អ និងមានអត្ថប្រយោជន៍សម្រាប់ខ្លួន និងអ្នកទស្សនារបស់ខ្ញុំ ហើយខ្ញុំអាចនិយាយបានថា ផលិតផល និងប្រម៉ូសិនរបស់ អម្រឹត តែងតែគិតម៉ត់ចត់ពីអតិថិជនរបស់ខ្លួនជានិច្ច។”

កម្មវិធីប្រូម៉ូសិន <<ប្រើឌីជីថល ឈ្នះឡាន>> គឺជាកម្មវិធីមួយដែលបានចូលរួមចំណែកក្នុងការជំរុញអតិថិជនឲ្យងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថល ជំនួសឲ្យការទូទាត់សាច់ប្រាក់ផ្ទាល់។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅគ្រប់សាខាទាំងអស់របស់ អម្រឹត។  

Photo 2022 07 01 19 59 04 (2)

Photo 2022 07 01 19 59 02 (2)

Photo 2022 07 01 19 59 03

Photo 2022 07 01 19 59 02 (3)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia