បេលីណា ស្ប៉ា និង សាឡន បើកសម្ពោធសាខាផ្លូវ 2004 បញ្ចុះតំលៃ 50% គ្រប់សេវាកម្ម
Sreymom ChaSEPTEMBER 23 2024

បេលីណាស្ប៉ា និង សាឡន សាខា 2004 បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2024។  ដែលមានទីតាំងផ្ទះលេខ B77, B79 ផ្លូវ 2004 បុរីចំណានថារី ជាប់ស្តុបសាលាណតប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

Photo 2024 09 23 20 27 00

ពិធីបើកសម្ពោធនេះបានធ្វើឡើងដោយមានការចូលរួមពី  ស្ថាបនិក លោកស្រី ស៊្រុន សុភ័ត្រា, ម្ចាស់សាខា2004 លោកស្រី ម៉ម ស្រីចាន់ និងពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ កាត់ខ្សែបូរសម្ពោធសាខាថ្មី បេលីណាសាខា 2004។ 

Photo 2024 09 23 20 26 52

គួរបញ្ជាក់ផងដែរថា បេលីណា ស៉្បានិងសាឡន គឺមានសរុប 9 សាខារួចមកហើយ ដូចជាសាខាកុមារជាតិ១, សាខាកុមារជាតិ២, ផ្លូវ៣១០, សាខាច្បារអំពៅ, សាខាអ៊ីអនម៉លមានជ័យ, សាខាទួលទំពូង, សាខាតាខ្មៅ, សាខាសែនសុខ និង សាខាផ្លូវ598។ 

Photo 2024 09 23 20 26 46

ក្នុងឱកាសនោះផងដែរ លោកស្រី ម៉ម ស្រីចាន់ បានលើកឡើងនាងខ្ញុំគឺជាអនិកជនអាមេរិក និងរស់នៅសហរដ្ឋអាមេរិក ហើយរាល់ពេលដែលឡើងមកលេងប្រទេសខ្មែរ តែងតែមកទទួលយកសេវាកម្មនៅបេលីណាជាប្រចាំ ហើយឃើញថាប៊្រេនមួយនេះមានឥទ្ធិពលខ្លាំង មានអតិថិជនច្រើនរៀងរាល់ថ្ងៃ មិនថាទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏ហាងមួយនេះនៅតែអាចឈរជើងបានដល់ពេលបច្ចុប្បន្ន និងបង្កើនសាខាបានកាន់តែច្រើនជាងមុនទៀត។ នោះសបញ្ជាក់អោយឃើញថា ប្រព័ន្ធគ្រប់គ្រងរបស់ហាងគឺស្ដង់ដារ ទាំងការបណ្ដុះបណ្ដាលបុគ្គលិកនិងសេវាកម្មទៅកាន់អតិថិជនបានល្អ។ ទើបខ្ញុំសម្រេចចិត្តទិញហ្រ្វេនឆាយប៊្រេនបេលីណានេះ ព្រោះខ្ញុំដឹងថាប៊្រេនមួយនេះមានអតិថិជនគាំទ្រច្រើនស្រាប់ ។

Photo 2024 09 23 20 26 39

ដើម្បីជាការអបអរសាទរពិធីសម្ពោធជាផ្លូវការនេះផងដែរ ហាងបេលីណាសាខា 2004 ផ្តល់ជូនពិសេស បញ្ចុះតម្លៃរហូតដល់ 50% ទៅលើគ្រប់សេវាកម្ម។ និងការជាវជាគូប៉ុងសេវាកម្ម 5ថែម2 និង8ថែម3 ។ សម្រាប់ផលិតផលទិញ 2 ថែម 1 ជាច្រើនទៀត។

Photo 2024 09 23 20 26 29

ហាងបេលីណាស៉្បា និងសាឡនមានបទពិសោធន៍ជាង 8 ឆ្នាំមកហើយ ឯកទេសបំបាត់មុន 100% ដោយមានផលិតផលទឹកជូតបំបាត់មុន ផលិតផលដោយសិប្បកម្មកូនខ្មែរ 100%។  មានសេវាកម្មជាច្រើនដូចជា ផ្នែកម៉ាស្សាមុខ ខាត់ស្បែក ជំរុះរោមគ្រប់ប្រភេទដោយម៉ាស៊ីនឡាស៊ែរ លាបសក់ ព្យាបាលសក់ អ៊ុតសក់ តសក់ តរោមភ្នែក ច្នៃម៉ូតក្រចក បិតក្រចក ប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ អាយឡាញន័រ កក់សក់បំបាត់ស្ដ្រេស ម៉ាស្សាប្រេង និងបានបន្ថែមសេវាកម្មថ្មីគឺ សេវាកម្ម ម៉ាស្សាមុខ DETOX ឈុតខាត់ស្បែកអោយស SNOW WHITE និងកក់សក់បែបចិន Queen Relax ព្រមទាំងមានផលិតផលសុទ្ធពីប្រទេសកូរ៉េ និងជប៉ុនផងដែរ។ 

Photo 2024 09 23 20 26 14

ហាងបេលីណា ស៉្បានិងសាឡន ក៏នឹងត្រៀមជិតបើកសាខាថ្មី នៅព្រៃស ផងដែរ។

បេលីណាស្ប៉ា និង សាឡន គឺបានយកចិត្តទុកដាក់ខ្លាំងលើការផ្តល់ជូនអតិថិជនលើទំនុកចិត្ត សេវាកម្ម ព្រមទាំងគុណភាពផលិតផលផងដែរ ។ អតិថិជននឹងទទួលអារម្មណ៍ស្រស់ស្រាយ នឹង មានផាសុខភាពពេលមកទទួលសេវាកម្ម។ បេលីណា កាន់តែស្អាត កាន់តែជឿជាក់!

Photo 2024 09 23 20 26 06

សំរាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ៖ 016 / 017 43 0202

Sreymom Cha

អត្ថបទសរុប៖ 301

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia