ជប៉ុនកំពុងជួបគ្រោះទឹកជំនន់ ធ្វើឱ្យមនុស្ស៦នាក់បានស្លាប់ ក្នុងខេត្ត១នេះ ព្រោះការងើបឡើងនៃរញ្ជួយដី
Ping Chou EngSEPTEMBER 23 202456 views

នៅថ្ងៃចន្ទទី​២៣ ខែកញ្ញា ឆ្នាំ២០២៤​នេះ តាមរយៈទីភ្នាក់ងារសារព័ត៌មាន CNA បានរាយការណ៍ថា មនុស្ស៦នាក់បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់និងការបាក់ដីនៅក្នុងខេត្ត Ishikawa  ដោយគេសង្ស័យថាព្រោះការងើបឡើងនៃគ្រោះរញ្ជួយដី។

 

ប្រភពដដែលបានឱ្យដឹងថាក្រៅពីការបាត់ខ្លួននិងស្លាប់មនុស្សចំនួន៦នាក់ ពេលនេះផ្ទះ​សរុប​ចំនួន ៤០០០ គ្រួសារ​ត្រូវ​បានដាច់អគ្គិសនីនិងតំបន់ខ្លះត្រូវបានដាច់ផ្លូវ មានការរអិលបាក់ដីនិង ទឹកជំនន់លិចសឹងដល់ដំបូងផ្ទះ។

 

បច្ចុប្បន្ននេះបុគ្គលិកយោធាត្រូវបានបញ្ជូនជាបន្តបន្ទាប់ ទៅកាន់តំបន់ Ishikawa ដើម្បីចូលរួមជាមួយក្រុមអ្នកជួយសង្គ្រោះតាំងពីថ្ងៃសោរ៍ ខណៈអ្នករស់នៅក្នុងស្រុកនេះរាប់ម៉ឺននាក់ត្រូវបានជំរុញឱ្យជម្លៀសចេញ។

 

ក្នុងនោះអ្នកព្យាករណ៍របស់ JMA លោក Satoshi Sugimoto បានលើកឡើងកាលពីថ្ងៃសៅរ៍ថា "វាជាស្ថានភាពមួយដែលអ្នកត្រូវតែធានាសុវត្ថិភាពរបស់អ្នកជាបន្ទាន់" ។

 

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ននិងរក្សាសុវត្ថិភាពខណៈក្រសួងការងារកម្ពុជាក៏បានជូនដំណឹងដល់បងប្អូនខ្មែរដែលរស់នៅនិងធ្វើការក្នុងតំបន់ Ishikawa  ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia