អង្គការ Lotus Outreach Cambodia បានរៀបចំពិធីប្រគល់លិខិតសរសើរជូននិស្សិតនារី ជំនាន់ទី៣ ក្នុងគម្រោងអាហារូបករណ៍កាតាលីករ (CATALYST) ក្នុងឆ្នាំបញ្ចប់ការសិក្សា ២០២៤
Sopheak PichSEPTEMBER 24 2024

អង្គការ Lotus Outreach Cambodia បានរៀបចំពិធីប្រគល់លិខិតសរសើរជូននិស្សិតនារី ជំនាន់ទី៣ ក្នុងគម្រោងអាហារូបករណ៍កាតាលីករ (CATALYST) ក្នុងឆ្នាំបញ្ចប់ការសិក្សា ២០២៤ ដោយមាន ការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំរបស់អង្គការ លោក Glenn Fawcett ដែលជានាយកប្រតិបត្តរបស់អង្គការ Lotus Outreach International បុគ្គលិករបស់អង្គការ Lotus Outreach Cambodia ព្រមទាំងអ្នកចូលរួម ១៣០ នាក់ ដែលជាមាតាបិតា អាណាព្យាបាល និងនិស្សិតនារីបញ្ចប់បរិញ្ញាបត្រដោយជោគជ័យចំនួន ៣៨ នាក់ ។

Photo 2024 09 24 12 15 12

Photo 2024 09 24 12 15 09គម្រោងកាតាលីករ (CATALYST) ផ្តល់អាហារូបករណ៏ដល់សិស្សស្រី ដែលមានជីវភាពខ្វះខាតឲ្យបានចូលឧត្តមសិក្សា ដោយឧបត្ថម្ភ​​​​ដូចជា៖ ថវិកាបង់ថ្លៃសាលា ថវិកាប្រចាំខែ ផ្ទះស្នាក់នៅ  អង្ករ ថវិកាឯកសារ ថវិការៀន​ភាសាអង់គេ្លស ​រៀនកុំព្យូទ័រ​ ទស្សនកិច្ចសិក្សាប្រចាំឆ្នាំ និងវគ្គបណ្តុះបណ្តាលជំនាញទន់ជាច្រើនទៀត។

នាយកប្រតិបត្តរបស់អង្គការ Lotus Outreach International លោក Glenn Fawcett បានសម្តែងការអបអរសាទរ និងបានលើកឡើងថា​៖ «អង្គការ Lotus Outreach  ជឿជាក់ថា ការលើកកម្ពស់សមត្ថភាពស្ត្រី និងកុមារី តាមរយៈការអប់រំ និងការបណ្តុះបណ្តាល គឺជាគន្លឹះនៃការផ្លាស់ប្តូរដែលមាននិរន្តរភាព។ ការអប់រំមនុស្សស្រីម្នាក់ នឹងជះឥទ្ធិពលបន្តដល់មិត្តភក្តិ បងប្អូន គ្រួសារ និងសហគមន៍ទាំងមូលជាច្រើនជំនាន់ ដោយពួកគេគឺជាភ្នាក់ងារនាំឲ្យមានការផ្លាស់ប្តូរដ៏មានឥទ្ធិពល ហើយក៏ជាអ្នកដឹកនាំ និងជនគំរូសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។»

Photo 2024 09 24 12 15 02

Photo 2024 09 24 12 15 19

Photo 2024 09 24 12 15 16

Photo 2024 09 24 12 15 05នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កម្មវិធីប្រគល់លិខិតសរសើរនេះ ក៏មានការបង្ហាញចំណាប់អារម្មណ៍ដោយតំណាងនិស្សិតនារី២រូបផងដែរ គឺកញ្ញា ស្តើង លីសា និយាយជាភាសាខ្មែរ និងបកប្រែជាភាសាអង់គ្លេសដោយកញ្ញា សាត ម៉ារ៉ានី។ ពួកគេបានលើកឡើងពីបទពិសោធន៍រយៈពេល៤ឆ្នាំជាមួយអង្គការ Lotus Outreach Cambodia ថា៖ «អង្គការប្រៀបដូចជាគ្រួសារទីពីររបស់ពួក យើង។ អង្គការបានផ្ដល់នូវក្តីស្រឡាញ់និងការជួយគាំទ្រដោយគ្មានការរំពឹងទុកផលតបស្នងអ្វីពីពួកយើងឡើយ ក្រៅពីចង់ឲ្យពួកយើងមានទាំងចំណេះដឹង ជំនាញ និងមានការងារល្អសម្រាប់ជួយខ្លួនឯង ​គ្រួសារ និងសង្គមជាតិ។ អង្គការ ក៏បានផ្តល់វគ្គបណ្ដុះបណ្ដលជំនាញទន់ជាច្រើនដល់យើងគ្រប់គ្នា ក្រៅពីជំនាញដែលយើងសិក្សានៅសាកលវិទ្យាល័យ។ មិនតែប៉ុណ្ណោះ អង្គការតែងតែដឹកនាំយើងទាំងអស់គ្នា ជួយត្រលប់ទៅកាន់ក្មេងៗនៅតាមបណ្តាល​ខេត្តឆា្ងយៗ ដែលធ្វើយើងមានអារម្មណ៍រំភើប សប្បាយចិត្តដែលយើងអាចជួយពួកគាត់នូវអ្វីដែលយើងអាចធ្វើបាន។​ »

Photo 2024 09 24 12 15 27Photo 2024 09 24 12 14 54 Photo 2024 09 24 12 14 58ក្រៅពីចំណាប់អារម្មណ៍របស់តំណាងនិស្សិត ក៏មានចំណាប់អារម្មណ៍របស់តំណាងមាតាបិតា អាណាព្យាបាលផងដែរ។ លោកស្រី ហឿន យ៉ា ដែលត្រូវជាបងស្រីរបស់និស្សិត ហឿន លីណា បានលើកឡើងថា៖ «គ្រួសាររបស់យើងមានជីវភាពខ្វះខាតខ្លាំងក្រោយពីឪពុកម្តាយរបស់យើងបានចែកឋានទៅ។ ខ្ញុំបានសុំលីណាឲ្យឈប់រៀននៅថ្នាក់ទី៩ ដើម្បីធ្វើការ រកចំណូលផ្គត់ផ្គង់គ្រួសារ តែនាងប្រកែកមិនព្រមឈប់រៀនឡើយ រហួតដល់បានទទួលអាហារូបករណ៍ពីអង្គការ តាំងពីថ្នាក់ទី១១ រហូតដល់បញ្ចប់មហាវិទ្យាល័យ។ នេះជាអំណោយដ៏មានតម្លៃ និងអស្ចារ្យបំផុតសម្រាប់គ្រួសារខ្ញុំទាំងមូល ដោយសារតែគ្រួសាររបស់ខ្ញុំមិនមានអ្នកណាបានបន្តការសិក្សាខ្ពស់បែបនេះទេ។ លីណាក៏ជាគំរូល្អមួយដល់ក្មួយ​ៗ​ស្រីរបស់យើង ឲ្យខំរៀនឲ្យបានខ្ពស់ដូចជារូបគាត់ដែរ។»

Photo 2024 09 24 12 15 31

Photo 2024 09 24 12 15 22

Photo 2024 09 24 12 14 51              កម្មវិធីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពសោមនស្សរីករាយ​ ដោយមានការប្រគល់លិខិតសរសើរដល់និស្សិតនារី ៣៨នាក់ ដោយលោក Glenn Fawcett, លោកស្រី
វ៉ា វណ្ណៈសេរីរស្មី នាយិកាប្រតិបត្តរបស់អង្គការ Lotus Outreach Cambodia និងកញ្ញា ជា​ ពិសី ដែលជាមន្ត្រីជាន់ខ្ពស់របស់គម្រោង CATALYST ព្រមទាំងមានការថតរូបទុកជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយផងដែរ។ 

Sopheak Pich

អត្ថបទសរុប៖ 676

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia