កម្ពស់ទឹកកើនឡើង! ក្រុងភ្នំពេញនិងខេត្តទាំងនេះ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះលាយឡំនឹងខ្យល់កន្រ្តាក់
Ping Chou EngJUNE 30 20241.3 K views

តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះបានឱ្យដឹងថាតំបន់មាត់សមុទ្រកម្ពុជា អាចនឹងមានកម្ពស់ទឹករលក អតិបរមា២,៥០ម៉ែត្រ។​ ចំពោះការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺដោយសារ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ក្នុងនោះតំបន់វាលទំនាប មានដូចរាជធានីភ្នំពេញ កណ្តាល តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ និងខេត្តស្វាយរៀង  អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% ។

ចំណែកឯតំបន់ខ្ពង់រាបដូចជាខេត្ត ប៉ៃលិន រតនគិរី ឧត្តរមានជ័យ តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ នឹងមានភ្លៀងគ្របដណ្ដប់លើផ្ទៃដី៥% ។ ដោយតំបន់មាត់សមុទ្រ មានខេត្តកែប ជួរភ្នំបូកគោ កំពត កោះកុង មនិងព្រះសីហនុ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%។

ទន្ទឹមនឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣១°C។ ជាមួយគ្នានេះដែរ សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣០°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣០°C៕

449496937 1020965272752362 4830727214428538705 N

អត្ថបទដោយ៖ ពីង ជូអេង 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia