ចេញក្រៅប្រយ័ត្ន! តំបន់សំខាន់៣នេះ នឹងមានភ្លៀងលាយឡំជាមួយផ្គរ រន្ទះ រយៈពេល ១ សប្ដាហ៍ពេញ
Bunthoeun KoemNOVEMBER 8 20222.8 K views

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា បានឲ្យដឹងថា ចាប់ពីទី៩ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងសម្ពាធទាបពីសមុទ្យចិនខាងត្បូង។

បើតាមការបញ្ជាក់ពីក្រសួងនៅថ្ងៃទី៩-១០ ខែវិច្ឆិកា កម្ពុជានឹងទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានក្នុងល្បឿនបង្គួរ។ ដោយឡែកចាប់ពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ក៏នឹងរងឥទ្ធិលនេះដូចគ្នា តែមានខ្យល់បោកបក់ពីទិសឦសានខ្សោយ ដោយទទួលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្យចិនខាងត្បូងបង្កើតនូវបាតុភូតនៃជំនួបរវាងម៉ាស់ខ្យល់ក្ដៅ និងត្រជាក់ (Conventions) លើកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់សំខាន់ចំនួនណ ៣ នៅកម្ពុជា នឹងមានភ្លៀងធ្លាក់ លាយឡំជាមួយរន្ទះ និងខ្យល់កន្ដ្រាក់ផងដែរ។

១. បណ្ដាខេត្ដតំបន់ទាបកណ្ដាល៖ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា មានភ្លៀងធ្លាក់តិចតួច បន្ទាប់ពីនោះនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយផ្គរ រន្ទះ។

២. បណ្ដាខេត្ដតំបន់ខ្ពង់រាប៖ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់តិចតួច បន្ទាប់ពីនោះនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។ឮ

៣. បណ្ដាខេត្ដតំបន់មាត់សមុទ្រ​៖ អាចមានភ្លៀងធ្លាក់ក្នងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គរ និងរន្ទះ ដគ្នាផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

314660415 442289461416734 1422415977649086207 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia