ត្រៀមទឹកទុកផង! រដ្ឋាករទឹកនឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ក្នុងខណ្ឌ ២នេះ
Sambat SokhlangMARCH 19 202420.7 K views

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននេះបន្តិចបានឱ្យដឹងថា នៅថ្ងៃពុធ ទី ២០ ខែ មីនា ឆ្នាំ ២០២៤ ស្អែកនេះ ខណ្ឌចំនួន ២ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីដើម្បីធ្វើការកាត់ភ្ជាប់តំឡើងនាឡិកាទឹកស្អាតថ្មី។

338915500 745522660414724 2930180544755064808 N

តាមការបញ្ជក់របស់រដ្ឋាករទឹក ចំពោះភូមិសាស្រ្តដែលត្រូវផ្អាករួមមាន៖

  • សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។
  • សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីព្រឹក។

432754752 784456297044819 8408790394283320598 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia