បើនិយាយពីការធ្វើលិខិតឆ្លងដែននៅមានមនុស្សតិចនៅឡើយទេដែលបានយល់ដឹងពីរបៀបធ្វើក៏ដូចជាឯកសារសំខាន់ៗដែលចាំបាច់ភ្ជាប់ជាមួយនៅពេលជាដើម ដោយហេតុកាលពីពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផុសនៅលើផេកផ្លូវការរបស់លោក អំពីឯកសារ ក៏ដូចជាតម្លៃក្នុងការធ្វើលិខិតឆ្លងដែនផងដែរ រួមមាន ៖
១. ឯកសារសម្រាប់ធ្វើលិខិតឆ្លងដែន
២.បែបបទ នៃការផ្តល់លិខិតឆ្លងដែន
- អ្នកស្នើសុំលិខិតឆ្លងដែនធម្មតា ត្រូវបំពេញពាក្យសុំលិខិតឆ្លងដែនមួយច្បាប់ ដែលត្រូវផ្តិតស្នាមម្រាមដៃ ថតរូប និងចុះហត្ថលេខាផ្ទាល់នៅនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែន
- ភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម
៣.តម្លៃ និងរយៈពេលអតិបរមាសម្រាប់ការផ្តល់សេវា (ថ្ងៃធ្វើការ)
សម្រាប់មនុស្សចាស់ មានសុពលភាព ១០ឆ្នាំ
- សេវាធម្មតា តម្លៃ ១០០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
- សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១៥០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
- សាវាឆាប់រហ័ស តម្លៃ ២០០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ
សម្រាប់កូនក្មេង អាយុក្រោម០៦ឆ្នាំ មានសុពលភាព ០៥ឆ្នាំ
- សេវាធម្មតា តម្លៃ ៨០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ
- សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០$ រយៈពេល ០៧ថ្ងៃនៃថ្ងៃធ្វើការ
- សេវាឆាប់រហ័ស តម្លៃ ១៦០$ រយៈពេល ០១ថ្ងៃនៃថ្ងៃធ្វើការ
ចំពោះការផ្តល់សេវាឆាប់រហ័សនៅតាមបណ្តាសាខា នឹងត្រូវផ្តល់ជូនក្នុរយៈពេល ៣(បី)ថ្ងៃ យ៉ាងយូរ។
៤.ទីតាំងផ្តល់សេវា
-នាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
-សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២
-សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕