មហាសេដ្ឋីលេខ១វៀតណាមមុនបង្កើតក្រុមហ៊ុនឡានអគ្គិសនីធ្លាប់រកស៊ីសល់លុយ១៥០លាន$ នៅអ៊ុយក្រែន
Kan DaraAUGUST 25 2022265 views

កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនផលិតអគ្គិសនី របស់វៀតណាម VinFast​​ បានដើរចូលទីផ្សារសហរដ្ឋអាមេរិកបានសម្រេចបន្ទាប់ ពីមហាសេដ្ឋីវៀតណាមលោក​ Phạm Nhật Vượng ជាសេដ្ឋីកំពូលនៅវៀតណាមបានបោះទុន វិនិយោគពាន់លានដុល្លារលើវិស័យរថយន្តអគ្គិសនីមួយនេះ។

យោងតាមប្រភព Forbes បានឱ្យដឹងថា​មហាសេដ្ឋីលេខ១​ រូបនេះ​មុនបង្កើតក្រុមហ៊ុន VIN Group និងឡានអគ្គិសនី​Vinfast មួយនេះឡើងគឺលោក​ធា្លប់ទៅរកស៊ីនៅអ៊ុយក្រែនសល់លុយ១៥០លានដុល្លារ ពីការលក់ក្រុមហ៊ុនមីរបស់ខ្លួនជាទុនវិលមកប្រទេសកំណើតដើម្បីកសាងអាណាចក្រផ្ទាល់ខ្លួន។

ថ្លែងអំពីដំណើរជីវិតមហាសេដ្ឋីរូបនេះ លោកបានកើតនៅឆ្នាំ១៩៦៨ ក្នុងគ្រួសារមានជីវភាពមធ្យមមួយនៅទីក្រុងហាណូយនិងត្រូវបានជាប់អាហារូករណ៍ទៅរៀន​នៅទីក្រុង Moscow ប្រទេសរុស្សី លើមុខជំនាញរ៉ែជីវសាស្រ្ត។ លោកបានបញ្ចប់ការសិក្សានៅឆ្នាំ១៩៩៣ និងបានផ្លាស់ប្តូរទៅរស់នៅទីក្រុងគៀវនៃប្រទេសអ៊ុយក្រែន។ ក្នុងពេលគាត់ទៅរស់នៅក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន លោកនិងភរិយា បានចាប់ផ្តើមអាជីវកម្មជាលើកដំបូង លើការបើកភោជនីយដ្ឋាន លក់មី ដោយខ្ចីលុយមិត្តភក្តិ និងគ្រួសារ។ មិនយូរប៉ុន្មានលោកក៏បង្កើតក្រុមហ៊ុន Technocom ដែលផ្តោតលើអាហារស្ងួត ដូចជាមីជាដើម។

ក្រុមហ៊ុនចេះតែរីកចម្រើនជាបន្តបន្ទាប់រហូតមក បន្ទាប់ពីនោះលោកបានលក់ក្រុមហ៊ុនផលិតមីរបស់ខ្លួនឱ្យក្រុមហ៊ុនលំដាប់ពិភពលោកឈ្មោះថា​ Nestle ក្នុងតម្លៃ១៥០លានដុល្លារ ក្នុងឆ្នាំ២០០៩ ។ ​ ក្រោយពីត្រឡប់មកវិញលោកក៏បានប្រឡូកក្នុងវិស័យអចលនទ្រព្យនិងបានលេចឡើងនូវក្រុមហ៊ុន VIN Group ពហុវិស័យ ក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៧​ ក្រុមហ៊ុនមួយនេះបានចាប់ផ្តើមផលិតរថយន្តអគ្គិសនីឡើង។

គួរបញ្ជាក់ផងដែរថា​ក្នុង ឆ្នាំ២០២២នេះ​ទ្រព្យសម្បត្តិរបស់លោក Vượng សរុបប្រមាណ៥ពា​ន់លានដុល្លារហើយ។ ក្នុងឆ្នាំ២០១៥លោកត្រូវបានចុះបញ្ជីជាមហាសេដ្ឋីមានបំផុតនៅវៀតណាមដែលមានទ្រព្យសម្បត្តិសរុប ២៤.៣ពាន់ពាន់លានដុង ស្មើ ១.១ពាន់លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia