វៀតណាមបិទព្រលាន ជម្លៀសប្រជាជនម៉ឺ.ននាក់ ព្រោះការមកដល់នៃព្យុះទី១១ យ៉ាកជីសប្តាហ៍នេះ
Ping Chou EngSEPTEMBER 6 20241.5 K views

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានឱ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិហាណូយ និងអាកាសយានដ្ឋាន៣ផ្សេងទៀត នៅភាគខាងជើងនៃប្រទេស នឹងត្រូវបិទផ្អាកនៅថ្ងៃសៅរ៍ ទី០៧  កញ្ញា ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងទី១១ឈ្មោះ យ៉ាកជី (Yagi) ដែលត្រូវគេព្យាករណ៍ថា នឹងបោកបក់នៅប្រទេសវៀតណាមនាល្ងាចថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

 

តាមការឱ្យដឹងពីកាសែត Nikkei Asai បានចុះផ្សាយថា រដ្ឋវៀតណាម CAAV បានធ្វើសេចក្តីថ្លែងការណ៍មួយថា អាកាសយានដ្ឋាន Noi Bai របស់ទីក្រុងហាណូយនឹងត្រូវបិទពីម៉ោង ១០ព្រឹកដល់ម៉ោង៧យប់ នៅថ្ងៃសៅរ៍ទី០៧ ខែកញ្ញា ឆ្នាំ២០២៤។

 

Meteorologists Warn of Potential Super Typhoon Yagi in East Sea Af43df6b9a5e4f5fab8355e4520671e6 2071

 

ក្នុងនោះរដ្ឋាភិបាលវៀតណាមបានក៏ប្រកាសឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា  អាជ្ញាធរកំពុងជូនដំណឹងដល់ប្រជាពលរដ្ឋ បញ្ជាឱ្យជម្លៀសទូកនេសាទ ជម្លៀសផ្ទះនិងប្រជាជនរាប់ម៉ឺននាក់ ដោយដាក់បុគ្គលិកសង្គ្រោះបន្ទាន់ប្រចាំការ កាត់ដើមឈើ និងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធដូចជាអាងស្តុកទឹក ទំនប់នានាដើម្បីបង្ការហានិភ័យពីគ្រោះទឹកជំនន់ ការបាក់ដី ទប់ទល់នឹងព្យុះកំណាចនេះ។

 

គួរជម្រាបផងដែរថាគិតមកត្រឹមម៉ោងនេះ ព្យុះយ៉ាក់ជី  Yagi ដ៏ខ្លាំងកំពុងវាយប្រហារភាគខាងត្បូងនៃប្រទេសចិន​នៅ​ថ្ងៃសុក្រ​នេះ ដោយ​ត្រូវបិទសាលារៀន ជម្លៀសប្រជាជន បន្ទាប់ពីវាក៏បានវាយលុកហ្វីលីពីនស្ទើរក្លាយជាទន្លេ ខណៈព្យុះនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា វាគឺព្យុះដ៏ខ្លាំងបំផុតដែលនឹងវាយលុកប្រទេសអាស៊ីក្នុងឆ្នាំនេះ ដោយព្យុះនេះក៏អាចបន្តជះឥទ្ធិពលមកលើកម្ពុជាផងដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia