សូរ្យគ្រាស ដ៏គួរឲ្យខ្លាចមួយ នឹងកើតឡើងដើមខែនេះ ខណៈអាមេរិកប្រកា.សបិទសាលារៀន
Kan DaraMARCH 29 202418.8 K views

បាតុភូតកម្រ សូរ្យគ្រាស ងងឹតស្លុប នឹងកើតឡើងក្នុងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដែលមានឥទ្ធិពលធ្វើឲ្យប៉ះពាល់ដល់ភ្នែកមនុស្សអស់មួយជីវិត ខណៈសហរដ្ឋអាមេរិកបានប្រកាសបិទសាលារៀនមួយចំនួន។ នេះយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Fox News។

Jjj

បាតុភូត សូរ្យគ្រាស នេះនឹងលាតសន្ធឹងលើរដ្ឋចំនួន ១៥ របស់សហរដ្ឋអាមេរិក ដោយធ្វើដំណើរពីប្រទេសម៉ិកស៊ិក ឆ្ពោះទៅភាគឦសាន (ពីរដ្ឋ Texas ទៅកាន់រដ្ឋ Ohio) មុនពេលទៅដល់ប្រទេសកាណាដា ហើយត្រឡប់ទៅរដ្ឋ Maine វិញ។ នេះបើយោងតាមអង្គការរុករកទីអវកាស NASA។

Ko

ក្នុងនោះសាលារៀនជាច្រើន និងសូម្បីតែសាកលវិទ្យាល័យមួយចំនួន ដែលស្ថិតលើគន្លងផ្លូវសូរ្យគ្រាស បានបិទទ្វា ឬលុបចោលថ្នាក់រៀនរួចហើយ ព្រោះបារម្ភពីសុវត្ថិភាពរបស់សិស្ស។ ជាក់ស្តែង សាលា Brighton School District ក្នុងទីក្រុង Rochester បានប្រកាសកាលពីប៉ុន្មានថ្ងៃមុនទៅកាន់សហគមន៍ខ្លួនថា "យើងនឹងបិទទាំងស្រុងនៅថ្ងៃច័ន្ទ ទី០៨ ខែមេសា សម្រាប់ព្រឹត្តិការណ៍សូរ្យគ្រាស"

យ៉ាងណាមិញ សាលាមួយចំនួនក៏បានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពសុខភាពភ្នែករបស់សិស្ស ព្រោះការមើលសូរ្យគ្រាសដោយគ្មានវ៉ែនតាការពារត្រឹមត្រូវអាចធ្វើឲ្យ ខូចភ្នែកអស់មួយជីវិត។ លោកនាយកសាលា Matthew Block បានលើកឡើងថា៖ «ក្មេងៗអាចត្រូវគេអូសទាញឲ្យមើលសូរ្យគ្រាស បើគ្មានឧបករណ៍ត្រឹមត្រូវទេ វាអាចបណ្តាលឱ្យខូចភ្នែក»

M

គួរជម្រាបផងដែរថា ការសម្រេចចិត្តបិទសាលា គឺធ្វើឡើងតាមសំណើរបស់អភិបាលស្រុក និងមន្ត្រីគ្រប់គ្រងគ្រាអាសន្ន ដើម្បីធានាបាននូវការបញ្ចៀសគ្រោះថ្នាក់លើដងផ្លូវ និងការកកស្ទះចរាចរណ៍ ជាពិសេសសុវត្ថិភាពភ្នែកសិស្សានុសិស្សក្នុងតំបន់នោះ៕

Kkk

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia