ក្រុមហ៊ុនអឺបេនលែន (Urbanland)អបអរសាទរដំណើរ10ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា
Daneth MechMAY 11 2023

ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2010 ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យដ៏ជោគជ័យមួួយ ដែលបានត្រូវបានគេទទួលស្គាល់តាមរយៈការបង្កើតទីតាំងប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនអឺបេនលែន ធ្លាប់បានឈ្នះពានរង្វាន់តាមរយៈគម្រោងជាច្រើនរួមមាន អគារខុនដូប្រណីត Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនឧស្សាហកម្ម KMH Park និង ផ្សារទំនើបបែបសហគមន៍ K Mall​ផងដែរ។

Photo 2023 05 11 14 05 56

គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអឺបេនលែន បានរចនាឡើងនូវគម្រោងលេចធ្លោជាច្រើន ដើម្បីចូលរួមចំណែកកែប្រែសោភ័ណភាព​ទីក្រុងភ្នំពេញ។ នៅក្នុងឱកាសនៃគម្រប់ខួប10ឆ្នាំនេះ ក្រុមហ៊ុនអឺបេនលែន សូមថ្លែងអំណរគុណដល់ក្រុមការងារទាំំងអស់ ដែលឈរនៅពីក្រោយភាពជោគជ័យ និងសមិទ្ធផលស្នាដៃការងារ ដែលសម្រេចបានកន្លងមក។

ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន គឺផ្តោតសំខាន់ទៅលើការបង្កើតទីតាំងដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាកសុកភាព។ ក្រុមហ៊ុនអឺបេនលែន បានចាប់ផ្តើមប្រឡូកក្នុងវិស័យ អភិវឌ្ឍគម្រោងអចលទ្រព្យ ជាមួយការបង្កើតអគារខុនដូប្រណិត Embassy Residences នៅចំកណ្តាលក្រុងភ្នំពេញ។ បន្ទាប់មក យើងក៏បានបង្កើតគម្រោង Raintree  ជាអគារការិយាល័យនិងពាណិជ្ជកម្មដ៏លេចធ្លោមួយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍នៃអ្នកបំពេញការងារវិជ្ជាជីវៈដ៏សម្បូរបែបរួមមាន អ្នករចនា អ្នកបង្កើតស្នាដៃច្នៃប្រឌិត និងសហគ្រិនផងដែរ។ 

Photo 2023 05 11 14 05 53

Photo 2023 05 11 14 05 54 (2)

បន្ទាប់ពីគម្រោងអគារ Raintree  ក្រុមហ៊ុនអឺបេនលែន បានរចនានូវគម្រោងអភិវឌ្ឍខុនដូប្រណិតមួយបន្ថែមទៀតគឺ​Embassy Central មុននឹងបោះជំហានទៅកាន់ការអភិវឌ្ឍគម្រោងធំផ្សេងៗជាច្រើនទៀត។ ជាក់ស្តែង ​សណ្ឋាគារប្រណិត Treeline Urban Resort គឺជាការបោះជំហានថ្មីដ៏ជោគជ័យមួយក្នុងវិស័យ បដិសណ្ឋារកិច្ច ហើយគម្រោងនេះក៏ជាមូលដ្ឋានគ្រឹះសំខាន់មួយ ដែលបានជួយសម្រួលដល់ការអភិវឌ្ឍគម្រោងផ្ទះអាជីវកម្ម KMH PARK ​ផងដែរ។

តាមរយៈគម្រោងផ្ទះអាជីវកម្ម KMH PARK បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ក្រុមហ៊ុនអឺបេនលែនកាន់តែច្បាស់    ក្នុងការកែប្រែមុខមាត់ទីក្រុងឲ្យកាន់តែស្រស់បំព្រង អមជាមួយផ្សារទំនើបបែបសហគមន៍ K Mall ដ៏សម្បូរបែប និងអគារការិយាល័យទំនើប ISI ដ៏មានសក្តានុពលមួយក្នុងតំបន់វេង ស្រេង។ គម្រោងនេះមានបេសកម្មចង់កែប្រែតំបន់ឧស្សាហកម្មឲ្យប្រែក្លាយទៅជាសហគមន៍មួយដ៏រស់រវើក និងប្រកបដោយចីរភាពផងដែរ។

Photo 2023 05 11 14 05 54

ថ្លែងក្នុងឱកាសនេះ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន លោក កាំង ហុក បានគូសបញ្ជាក់ថា គម្រោងទាំងអស់របស់អឺបេនលែនគឺសុទ្ធសឹងតែផ្តោតសំខាន់ទៅលើការបង្កើតទីកន្លែង និងសហគមន៍ដែលនាំមកនូវ ផលប្រយោជន៍ដល់អ្នកប្រើប្រាស់។ លោកបានបន្ថែមទៀតថា « យើងវាស់វែងភាពជោគជ័យនៃការងាររបស់យើង តាមរយៈផលវិជ្ជមាននៃគម្រោងទាំងនោះទៅដល់សហគមន៍និងអ្នកប្រើប្រាស់ ហើយយើងមានមោទនភាពក្នុងការបន្តការងារទាំងនេះតទៅថ្ងៃមុខទៀត។»  

សមាជិកក្រុមការងារអឺបេនលែនប្រមាណ300នាក់ មានទស្សនៈវិស័យជាធ្លុងមួយ គឺការចូលរួមចំណែកកែប្រែ មុខមាត់ទីក្រុងភ្នំពេញឲ្យកាន់តែមានសោភណ័ភាព។ យើងទាំងអស់គ្នាមានគោលដៅបង្កើតនូវទីក្រុងដែលផ្តល់តម្លៃទៅលើទីតាំងសាធារណៈ បរិស្ថានធម្មជាតិ គុណភាពនៃការរស់់នៅ និងសុខមាលភាពនៃមនុស្សគ្រប់រូប ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោកមួយឃ្លាថា «ជឿជាក់ទៅលើភាពប្រសើរជាងមុន»។  

គោលការណ៍ទាំងនេះក៏ជាមូលដ្ឋានគ្រឹះសំខាន់នៃគម្រោងចុងក្រោយបង្អស់របស់យើងគឺបុរីចន្ទគីរីផងដែរ។គម្រោងបុរីចន្ទគីរីត្រូវបានរចនាឡើងជាសហគមន៍ដែលហ៊ុមព័ទ្ធដោយបរិស្ថានធម្មជាតិស្ថិតនៅភាគខាងត្បូង នៃរាជធានីភ្នំពេញដោយស្របតាមបទពិសោធន៍និងគុណតម្លៃរបស់ក្រុមការងារអឺបេនលែនបានខិតខំប្រឹងប្រែងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

Photo 2023 05 11 14 05 55

Photo 2023 05 11 14 05 55 (2)

បុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍបុរីដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន។ ដោយបានចំណាយធនធាន និងពេលវេលាសម្រាប់សិក្សាស្រាវជ្រាវអស់រយៈពេលជាងពីរឆ្នាំមុននឹងចាប់ផ្តើមសាងសង់។ តាមរយៈការសិក្សានេះ បានជួយឲ្យក្រុមហ៊ុនអឺបេនលែន យល់កាន់តែច្បាស់អំពីអត្ថន័យនៃផ្ទះដែលប្រជាជនកម្ពុជាប្រាថ្នាចង់បាន។ ឆ្នាំនេះ គឺជាការអបអរនៃដំណើរនៃការអភិវឌ្ឍរបស់យើងកន្លងមក និងជាការស្វាគមន៍ម្ចាស់ផ្ទះបុរីចន្ទគីរីទាំងអស់ ចូលមកកាន់ការរស់នៅកាន់តែប្រសើរជាងមុន។ បុរីចន្ទគីរីបានក្លាយជាគម្រោងអភិវឌ្ឍលំនៅឋានដ៏លេចធោ្លមួយនៅក្នុងតំបន់​ ដែលផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងសម្រេចបានគោលដៅក្នុងការលក់រហូតដល់ 85% រួចទៅហើយក្នុងពេលបច្ចុប្បន្ននេះ។ 

ក្រុមហ៊ុនអឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើររបស់ខ្លួនក្នុងការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យនាទសវត្សរ៍ ខាងមុខៗទៀត។ លោក កាំង ហុក បានមានប្រសាសន៍ជាចុងក្រោយថា « ដើម្បីរៀនអ្វីថ្មីៗ យើងនឹងបង្កើតនូវគម្រោងថ្មីៗជាច្រើនទៀត ហើយយើងនឹងនៅតែបន្តរក្សាមូលដ្ឋានគ្រឹះនៃការងាររបស់យើង ដែលផ្តោតសំខាន់លើការបង្កើតទីតាំងស្រស់ស្អាត និងរចនាឡើងមានការគិតគូរដល់អ្នកប្រើប្រាស់ជាចម្បង។ ជាពិសេស​                 ការបំពេញនូវតម្រូវការ ដើម្បីការរស់នៅកាន់តែប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា ដែលវាប្រៀបបីដូចជាអត្តសញ្ញណសំខាន់មួយនៃក្រុមហ៊ុនរបស់យើង»។ 

សម្រាប់ព័ត៌មានបន្ថែមអំពីអឺបេនលែន និងគម្រោងផ្សេងៗ សូមចូលទៅកាន់គេហទំព័ររបស់យើង និង ទំនាក់ទំនងលេខទូរសព្ទ ៖ +85512 444 371។ 

Photo 2023 05 11 14 05 58

Photo 2023 05 11 14 05 59 (2)

Photo 2023 05 11 14 05 59

អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។ 

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI Group ដែលត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល    K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia