សោកស្ដាយណាស់! អាជីវកម្ម និងសាលារៀនមួយចំនួននៅតៃវ៉ាន​ បានបិទទ្វាក្រោយទទួលឥទ្ធិពលព្យុះទីហ្វុង
Srey NuthJULY 28 2023115 views

ព្យុះទីហ្វុង Doksuri បានបំផ្លិចបំផ្លាញដើមឈើ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់សែនខ្នងនៅភាគខាងត្បូងកោះតៃវ៉ាន់ បានធ្វើឱ្យម្ចាស់អាជីវកម្ម ក៏ដូចជាសាលារៀនមួយចំនួនសម្រេចិត្តបិទទ្វារយៈពេលពីរថ្ងៃ ព្រោះតែខ្យល់បក់ខ្លាំងពេក ខណៈដែលព្យុះនេះបានជំរុញចុងក្រោយរបស់ខ្លួនទៅកាន់ភាគអាគ្នេយ៍នៃប្រទេសចិន។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរបាយការណ៍បានឱ្យដឹងថា ព្យុះនេះបានផ្តាច់ចរន្តអគ្គិសនីនៅក្នុងផ្ទះជាង១៨៦,០០០ ខ្នងនៅទូទាំងកោះតៃវ៉ាន់ និងបានបំផ្លាញដើមឈើរាប់រយដើមនៅ Kaohsiungផងដែរ ។ ក្នុងនោះសូម្បីតែជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ៣០០ រួមខ្សែរភ្លើងដែលធ្វើដំណើរពីភាគខាងត្បូង ទៅភាគខាងកើតតៃវ៉ាន់ក៏ត្រូវបានបញ្ឈប់ដែរ។

គួរបញ្ជាក់ផងដែរថា ព្យុះនេះគឺចេញពីប្រទេស​ហ្វីលីពីន ដោយបានបន្តទៅ​ បោកបក់ទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសចិនបន្ថែមទៀត ខណៈព្យុះនេះត្រូវបោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោងឯណ្ណោះ៕​

1038x768 651953310600

អត្ថបទដោយ៖​ ឌឿក​ ស្រីនុត

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia