គម្រោងអគារកម្ពស់ជាង ៥០០ ម៉ែត្រ និងជាង ៣០០ ម៉ែត្រនឹងលេចរូបរាងឡើងនៅទីតាំង ២ នេះ
Bunthoeun KoemJULY 24 20241.3 K views

បច្ចុប្បន្នរាធានីភ្នំពេញ បានក្លាយជាទីតាំងសំខាន់នៅក្នុងការសាងសង់អគារពាណិជ្ជកម្ម និងខុនដូខ្ពស់ៗរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានេះនាពេលខាងមុខ ក៏នឹងមានវត្ដមានអគារខ្ពស់ៗចំនួន ២ ទៀតដែលមួយមានកម្ពស់ជាង ៥០០ ម៉ែត្រ​ និងមួយទៀតជាង ៣០០ ម៉ែត្រ នឹងផុះឡើងនៅក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានេះផងដែរ។

១. គម្រោងអគារ J Tower 3 

គម្រោងអគារ J Tower 3 នេះមានកម្ពស់សរុប ៣២០ ម៉ែត្រ ដែលមាន ៧៧ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២៣ កន្លងទៅ។ អគារនេះមានទីតាំងស្ថិតនៅតំបន់បឹងកេងកង ១ ដែលជាតំបន់ដ៏មានសក្ដានុពលបំផុតមួយនៅក្នុងរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីម្ចាស់ក្រុមហ៊ុនសាងសង់ J Tower 3 សាងសង់ឡើងជាប្រភេទអគារខុនដូដ៏ប្រណិតមួយ ដោយមានរៀបចំដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងអត់ប្រាណ ស្កាយបារ និងអាងហែលទឹកខ្ពស់ជាងគេលើលោក នៅលើជាន់ទី៧៧ នៃអគារផងដែរ។ តាមការគ្រោងទុកអគារនេះនឹងចំណាយសាងសង់រយៈពេល៥ឆ្នាំ ពោលគឺត្រូវបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។

98d3997f 0aec 4561 8631 C4bbc9e7f747

២. គម្រោងអគារស្ថិតនៅកោះនរា

យោងតាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានតភ្ជាប់កោះពេជ្រ និងកោះនរា កាលពីពេលកន្លងទៅបានឲ្យដឹងថា នៅពេលខាងមុខ នៅតំបន់កោះនរានឹងមានអគារកម្ពស់ ៥៥៥ ម៉ែត្រ នឹងលេចរូបរាងឡើង ហើយក៏ជាអគារដែលខ្ពស់ជាងគេក្នុងតំបន់ផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនោះ សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «តាមខ្ញុំដឹងនៅទីនេះ(កោះនរា) គ្រោងធ្វើអគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ ដូចជាអគារ ៥៥៥ ម៉ែត្រ ដែលគ្រោងធ្វើនៅហ្នឹង ។ សង្ឃឹមថានឹងបានចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់នៅក្នុងកម្ពុជា គឺខ្ពស់នៅក្នុងតំបន់ថែមទៀត»៕ 

Eb979176 6514 4f77 834f C4e9ae31ac4f

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia