ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្មីៗនេះបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ទៅកាន់ឧកញ៉ាចំនួន ២ រូបទៀត។ ដោយការគោរមងារអ្នកឧកញ៉ានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមការដកស្រង់ពីសមាគមន៍ឧកញ៉ាកម្ពុជា ឧកញ៉ាដែលទទួលបានគោរមងារថ្មីទាំងពីររូបនេះរួមមាន៖
១. ឧកញ៉ា ឡុច សារ៉េត សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
២. ឧកញ៉ា គិត សែនសូរិយា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤៕