តំបន់ ២ នេះនឹងកាន់តែជិតភ្នំពេញ នៅពេលស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គលេចរូបរាង
Bunthoeun KoemJANUARY 20 2023775 views

នាពេលខាងមុខនេះការធ្វើដំណើរពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រ និងតំបន់ល្វាឯម នឹងលែងលំបាកដូចសព្វថ្ងៃហើយ ខណៈរាជរដ្ឋាភិបាលនឹងសាងសង់ស្ពានថ្មីចំនួន ២ កន្លែងតភ្ជាប់ពីភ្នំពេញទៅតំបន់ទាំងនោះ។ ដោយស្ពានថ្មី ២ កន្លែងនោះរួមមាន៖

១. ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅល្វាឯម

កាលពីពេលកន្លងទៅនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហើបថារាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាចំនួនប្រមាណ ២០០ លានដុល្លារដើម្បីសាងសង់ស្ពានឆ្លងទន្លេរមេគង្គតភ្ជាប់ពីផ្លូវជាតិលេខ១ទៅតំបន់ល្វាឯក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៏ថា​ “យើងត្រូវភ្ជាប់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅបាវិត អ៊ឺចឹងយើងត្រូវធ្វើស្ពានមួយតភ្ជាប់ផ្លូវជាតិលេខ១​ ទៅខាងល្វាឯម ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនទៅព្រំដែនវៀតណាមតែម្ដង ឥឡូវបានសម្រេចត្រូវគ្នាហើយ​”

២. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ អាចនឹងត្រូវសាងសង់នៅចុងឆ្នាំ២០២៣នេះហើយ ខណៈកាលពីពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើប្រាក់កម្ចីប្រមាណ ២៤៥ លានដុល្លារដើម្បីធ្វើការសាងសង់ស្ពានមួយនេះ។

សូមជម្រាបថា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នេះ គឺនឹងចាប់ផ្ដើមសាងសង់ពីចំណុចផ្សាររាត្រីឆ្លងទន្លេសាបភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្លងទន្លេមេគង្គតទៅតំបន់អរិយក្សត្រតែម្ដង។ តាមការបញ្ជាក់ស្ពាននេះនឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន៕

អត្ថបទ៖ កឹម ប៊ុនធឿន

6e9c160c A314 4e56 B504 D8031edf16f7 (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia