តម្លៃដល់ណាហើយ? តោះមកដឹងតម្លៃរថយន្ត Toyota Raize គ្រប់ម៉ូឌែលទាំងអស់នៅចុងឆ្នាំ២០២៣នេះ
នារី AUTONOVEMBER 7 20232 K views

នៅចុងឆ្នាំ 2023 ក្រុមហ៊ុនរថយន្តជាច្រើនកំពុងប្រកួតប្រជែងគ្នាលក់រថយន្តដោយបញ្ចុះតម្លៃ ដោយរថយន្តខ្លះផ្តល់ជូនការបញ្ចុះតម្លៃក្បែរ ២0,000 ដុល្លារ ១0,000 ដុល្លារ ៥០០០ដុល្លារក៏មានដែរ។ ទន្ទឹមនឹងនេះដែរបើក្រឡេកមកមើលរថយន្តមាឌតូច រាងទំនើប Toyota Raize វិញតម្លៃដល់ណាហើយ បើគិតត្រឹមចុងឆ្នាំ២០២៣នេះ?

Compare Toyota Raize Variants 9786

យោងតាមផេកផ្លូវការ​របស់ Toyota Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា អិតិជនដែលកំពុងរករថយន្តថ្មី ជាមួយតម្លៃសមរម្យ មុខងារចាំបាច់ជាច្រើនក្នុងការធ្វើដំណើរ ជាមួយការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ ការជ្រើសរើសយក Toyota Raize គឺសមស្របបំផុត។ ដោយតម្លៃ Toyota Raize ស៊េរីឆ្នាំ ២០២៣ សម្រាប់ប្រភេទ Monotone មានតម្លៃ ២៦,៨០០ដុល្លារ និងតម្លៃប្រភេទដំបូងខ្មៅ Dual tone វិញមានតម្លៃ ២៧,២០០ ដុល្លារតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរតោះមកដឹងពីភាពប្រណីត ទាក់ទាញ ត្រូវបានរំលេចចេញពីគ្រប់ចំណុចរបស់ Toyota Raize។ លក្ខណៈទូទៅ៖​

១

104496b66d5d4ba1a6b538b13a48beaa

  1. ទំហំម៉ាស៊ីន 1.0L ចំនួន 3ស៊ីឡាំង
  2. កម្លាំងម៉ាស៊ីន: 96សេះ​
  3. កម្លាំងរមួល 140 Nm​
  4. ម៉ាស៊ីនសាំង ជាមួយបច្ចែកវិទ្យា Turbo
  5. ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ខ្លាំង​ធ្វើឱ្យ​កាប៊ីន​ត្រជាក់​បាន​លឿន៖ វាក៏មានភ្ជាប់មកជាមួយតម្រងខ្យល់ ដើម្បីបូមធូលី និងភាពកខ្វក់ ដែលធានាថាអ្នកធ្វើដំណើរដោយរីករាយ។
  6. អេក្រង់ធំទំហំ 8 អ៊ីញអាចប្រើបានជាមួយ Apple CarPlay® និង Android Auto™ ។ វាក៏ផ្តល់នូវរន្ធ USB និងប្ល៊ូធូស សម្រាប់ការចាក់ចម្រៀង និងវីដេអូបានយ៉ាងងាយស្រួល។
  7. សោរប្រភេទ Smart Key
  8. រង្វង់ចម្ងាយបត់កន្លែងចង្អៀត (tight turning radius)៖ ជាមួយនឹងការបួងចង្កូតកម្រិតអប្បបរមា 1 ម៉ែត្រ។

1

គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Toyota Cambodia ឬតាមរយៈលេខទូរសព្ទ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 និងអាចទៅកាន់ទីតាំងផ្ទាល់ក៏បានដែរ៕

Ea6229aa7905471c94f2000787764d72 560x316

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia