មកស្គាល់មេធំ ឈរពីក្រោយអគារខ្ពស់បំផុតទាំង៥ រះចំកណ្តាលបេះដូងរាជធានីភ្នំពេញ
Kan DaraMARCH 3 20244.9 K views

ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញវត្តមានអគារខ្ពស់ៗរះបន្តកន្ទុយគ្នានៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ តោះ! ថ្ងៃនេះ Business Cambodia នឹងដឹកដៃមិត្តអ្នកអានមកស្គាល់អគារខ្ពស់បំផុតទាំង៥ និងមេធំឈរពីក្រោយសមិទ្ធផលទាំងនេះ៖

/. អគារ The Peak Shangri-laគឺជាអគារពាណិជ្ជកម្មខ្ពស់ជាងគេបំផុតក្នុងរាជធានីភ្នំពេញគិតត្រឹមឆ្នាំ២០២២ ដែល​មានកម្ពស់ ៥៥ជាន់ ស្មើនឹង ២២៤ម៉ែត្រ ឈរបង្អួតរាងនៅក្បែរ​ស្ពាន​នាគ​កោះពេជ្រ ត្រូវបានវិនិយោគដោយក្រុមហ៊ុនសិង្ហបុរី។ ជាអគារមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណីត និងមាន​សណ្ឋាគារ The​ Shangri​-La​ ជាសណ្ឋាគារ​លំដាប់ផ្តាយ​ប្រាំ ប្រកបដោយកិត្យានុភាព ដែលមាន​ខុនដូចំនួន ១០១៤យូនី​ត ជាមួយ​នឹងទុន​វិនិយោគ ៥៨០លានដុល្លារ។

 

១

 

 

/. អគារ Gold Tower ភ្នំពេញ៖ ជាអគារពាណិជ្ជកម្មមួយដ៏លេចធ្លោមាន​កម្ពស់ ៤២ជាន់ ស្មើនឹង ២១១ម៉ែត្រ រះលើដងមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស អភិវឌ្ឍដោយក្រុមហ៊ុនកូរ៉េដែលមានតម្លៃវិនិយោគ ២៤០លានដុល្លារ និងបានបញ្ចប់ការសាង​សាងនៅពាក់​កណ្តាល ឆ្នាំ២០២០។

 

២

 

/. អគារ Morgan Towerអគានេះមានកម្ពស់ ៤៦ជាន់ ស្មើនឹង ២១០ម៉ែត្រ បានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីចុងឆ្នាំ២០២០។ ក្រុមហ៊ុនចិន Morgan Tower ប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិក​ក្នុងការ​សាងសង់គម្រោងនេះ។ ជាអគារការិយាល័យបានទទួលពានរង្វាន់ មាសលំដាប់អន្តរជាតិចំនួន៤ ក្នុងនោះមានមជ្ឈមណ្ឌលអាជីវកម្មស្នូលរបស់ប្រទេសកម្ពុជា ពីអង្គការអន្តរជាតិ LEED និងក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Asia ក៏បង្ហាញថាប្រទេសកម្ពុជាបានបើកជំនួញទីក្រុងអន្តរជាតិជំនាន់ថ្មី។

 

៣

 

/. អគារវឌ្ឍនៈ (Vattanac Capital Tower)គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្មចម្រុះដ៏ខ្ពស់មួយរះកណ្ដាលទីក្រុងភ្នំពេញ សាងសង់ឡើងមានរាងជានាគរាជ ស្រោបកញ្ចក់ បំពាក់ដោយបរិក្ខារទំនើបៗ មានកម្ពស់ ១៨៧,៣ ម៉ែត្រ ឈរលើផ្ទៃដីសរុប ១៣១,០០០ ម៉ែត្រការ៉េ ចែកជា ៣៩ជាន់។ អគារនេះមានឈ្មោះថា អគារវឌ្ឍនៈកាពីតាល់ ដែលមានតម្លៃជាង ១០០លានដុល្លារ ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្នុងឆ្នាំ២០១៨។ សមិទ្ធផលធំមហិមានេះ កើតចេញពីញើសឈាមរបស់ប្តីប្រពន្ធខ្មែរមួយគូ គឺអ្នកឧកញ៉ា ឈុន លាង ត្រូវជាប្រពន្ធ និងអ្នកឧកញ៉ា សំ អាង ជាស្វាមី ដែលជាស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប។

 

4

 

៥/. អគារ Gia Towerអគារដ៏ទំនើបបំផុតនេះ មានទីតាំងស្ថិតនៅកោះពេជ្រ ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយក្រុម​ហ៊ុន​ GIA​ International​ Real​ Estate​ Company​ (Overseas​ Cambodian​ Investment​ Corporation​ ) ​មាន​កម្ពស់៤២ជាន់​ ស្នើនឹង ១៧៨ម៉ែត្រ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​​ប្រើប្រាស់​សំរាប់​ការិយាល័យ​ និង​លក់រាយ​ចំនួន៨យូនី​ត ទីតាំង​សម្រាប់​ការិយាល័យ​ខ្នាត​តូច​ចំនួន៣០៦យូនី​ត ការិយាល័យ​ខ្នាត​ធំ​ចំនួន១១យូនី​ត រួម​ជាមួយ​ជាន់​អាហារដ្ឋាន​ Sky​ bar​ ផង​ដែរ​។ បន្ថែម​ពីនេះ​ក៏​មាន​ទីធ្លា​សម្រាប់​ទុក​យានយន្ត​បាន​រហូតដល់​ទៅ៣៨២គ្រឿង​៕

 

5

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia