Gold Zone Media Co., Ltd. ជាក្រុមហ៊ុនផ្សព្វពហុផ្សាយពាណិជ្ជកម្មដ៏ឈានមុខគេរបស់កម្ពុជា ដែលបានពង្រឹងយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ELITEMAX INVESTMENT CO., LTD ដើម្បីគ្រប់គ្រងផ្តាច់មុខនូវប្រព័ន្ធផ្សព្វផ្សាយ OOH តាមបណ្តោយផ្លូវហាយវេនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)។
ច្រកផ្លូវដ៏សំខាន់នៅគីឡូម៉ែត្រទី 26 ដែលតភ្ជាប់មជ្ឈមណ្ឌលអាកាសចរណ៍ (SAI) ថ្មីនេះ ទៅកាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញគឺ ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ផ្លូវមួយនេះបានដើរតួរជាច្រកមួយដ៏ចាំចាច់សម្រាប់រាល់អ្នកដំណើរដែលមកតាមផ្លូវអាកាស អាចនិយាយបានថា 100% នៃអ្នកដំណើរតែម្តង។
ការយល់ដឹងអំពីចរាចរណ៍សំខាន់ៗ៖
-ទិន្នន័យនៃអ្នកដំណើរមានរហូតដល់ 1.3 លាននាក់ ក្នុងអំឡុងឆ្នាំបើកដំណើរការរបស់អាកាសយានដ្ឋាន (SAI)
- ព្យាករណ៍ថានឹងមានអ្នកដំណើរប្រចាំឆ្នាំលើសពី 2 លាននាក់នៅឆ្នាំ 2025
- ទិន្នន័យចរាចរណ៍រថយន្តប្រចាំថ្ងៃខ្ពស់បំផុតដែលបានព្យាករណ៍គឺ៖ 6,500+ (ការប៉ាន់ស្មានឆ្នាំ 2025)
លោក Jason Shen សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gold Zone Media មានប្រសាសន៍ថា"ភាពជាដៃគូយុទ្ធសាស្រ្តនេះមិនត្រឹមតែពង្រឹងជំហររបស់យើងក្នុងនាមជាអ្នកដឹកនាំដ៏ច្នៃប្រឌិតនៃប្រព័ន្ធ OOH របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវបណ្តាញផ្សព្វផ្សាយដ៏មានសក្តានុពលមួយដែលអាចប្រៀបធៀបទៅនឹងតំបន់សំខាន់ៗនៅក្នុងទីក្រុងបាន" ។
"ការបង្កើតនូវភាពជោគជ័យដែលពួកយើងបង្ហាញឱ្យឃើញក្នុងការអភិវឌ្ឍន៍គម្រោងលើផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ ទៅជាច្រកនៃការផ្សាយពាណិជ្ជកម្មដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា ហើយយើងនឹងបន្តអភិវឌ្ឍនូវគម្រោងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មួយនេះ ឲ្យក្លាយទៅជាប្រព័ន្ធមួយសម្រាប់ស្តង់ដារនៃការផ្សព្វផ្សាយពាណិជ្ជកម្មជំនាន់ថ្មីនៅអាស៊ីអាគ្នេយ៍។
Gold Zone Media បានបញ្ចប់ដោយជោគជ័យនូវផែនការ និងប្រតិបត្តិការនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅលើផ្លូវល្បឿនលឿនតែមួយគត់របស់កម្ពុជាគឺ ផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ ដែលបង្កើតបានជាគម្រោងមួយដ៏អស្ចារ្យ និងធំបំផុតរួមមាន overpass billboards, unipole billboards, toll LED network, និង toll lightboxes ដែលប្រែក្លាយផ្លូវល្បឿនលឿនដែលមានប្រវែង 187 គីឡូម៉ែត្រនេះ ទៅជាច្រកដែលមិនអាចខ្វះបានសម្រាប់វិស័យនៃការផ្សព្វពាណិជ្ជកម្មមួយនេះ។
ឥឡូវនេះ ក្រុមហ៊ុន Gold Zone Media កំពុងតែអភិវឌ្ឍនូវគម្រោង OOH ជាមួយបច្ចេកទេស ជំនាញយ៉ាងច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីប្រែក្លាយផ្លូវហាយវេនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទៅជាច្រកដ៏មានឥទ្ធិពលកម្រិតថ្នាក់ជាតិ ដែលភ្ជាប់មកជាមួយនឹងឧបករណ៍ផ្សព្វផ្សាយដ៏ទំនើបៗជាច្រើនដូចជា៖
- Toll Gateway Superboards
- Toll LED Network
- Two-Faced billboards
- Three-Faced billboards
- Overhead billboards
- Lamp Pole Spaces
Gold Zone Media ក៏នឹងរួមបញ្ចូលនូវដំណោះស្រាយត្រួតពិនិត្យដ៏ឆ្លាតវៃ ដោយផ្តល់នូវទិន្នន័យចរាចរណ៍ក្នុងពេលជាក់ស្តែង និងរបាយការណ៍លទ្ធផលនៃការផ្សាយពាណិជ្ជកម្មដល់ដៃគូផ្សាយពាណិជ្ជកម្មទាំងអស់ផងដែរ។
ដោយចំនួននៃទីតាំងពាណិជ្ជកម្មសំខាន់ៗមានកំណត់សម្រាប់ការកក់ទុកជាមុនក្រុមហ៊ុន Gold Zone Media សូមអញ្ជើញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងម៉ាកល្បីៗ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងអ្នកដឹកនាំសាជីវកម្មគ្រប់រូប មកទទួលយកនូវឱកាសដ៏ពិសេសសម្រាប់ការកក់នូវទីតាំងដែលស័ក្តិសម និងលេចធ្លោសម្រាប់អាជីវកម្មរបស់ខ្លួននៅលើផ្លូវដ៏មានសក្តានុពលរបស់កម្ពុជាមួយនេះ។
*សម្រាប់អ្នកដែលបានកក់ទុកជាមុននៅចុងខែមីនា ឆ្នាំ2025 នេះ នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេស។
សូមស្កេន QR Code ដើម្បីធ្វើការទំនាក់ទំនងមកកាន់ពួកយើង។