លោក Tom Corley សម្ភាសន៍សេ.ដ្ឋី២៣៣នាក់ រកឃើញថាមានរឿង១ ធ្វើឱ្យពួកគេសុទ្ធតែក្លាយជាអ្នកមា.ន
Kan DaraMARCH 24 202499 views

អ្នកជំនាញហិរញ្ញវត្ថុ លោក Tom Corley បានចំណាយពេលវេលា៥ឆ្នាំ សម្ភាសសេដ្ឋីចំនួន ២៣៣នាក់ ដើម្បីស្វែងយល់ពីទម្លាប់ ព្រមទាំងរបៀបគិតរបស់ពួកគេ។ រួចហើយគាត់ក៏រកឃើញថា មុននឹងក្លាយជាសេដ្ឋី ពួកគេភាគច្រើនសុទ្ធតែមានបទពិសោធន៍ លាឈប់ពីការងារ។ នេះបើយោងតាមការចុះផ្សាយរបស់​សារព័ត៌មាន CNBC។

លោក Tom បានបន្ថែមទៀតថា សេដ្ឋីទាំងអស់នោះយល់ដូចគ្នាថា មានតែការផ្លាស់ប្ដូរការងារទេដែលអាចជួយឱ្យគេរកឃើញផ្លូវ កសាងទ្រព្យសម្បត្តិ និងទទួលបានភាពជោគជ័យក្នុងជីវិត។ ក្រោយពេលចេញពីការងារ អ្នកខ្លះចាប់ផ្ដើមអាជីវកម្ម ឯអ្នកខ្លះទៀតចាប់យកឱកាសការងារថ្មីដែលមានលក្ខខណ្ឌល្អប្រសើរ និងមានឱកាសអភិវឌ្ឍខ្លួនខ្ពស់ជាងការងារចាស់។

សសស

លោកបានបញ្ជាក់ដែរថា​ ទោះបីជាពួកគេភាគច្រើនសុទ្ធតែនិយាយថាការឈប់ពីការងារ នាំឱ្យពួកគេរកឃើញផ្លូវជោគជ័យ តែមិនមែនមានន័យថាគេចេះតែឈប់ដោយគ្មានហេតុផលច្បាស់លាស់ឡើយ។ ហើយខាងក្រោមនេះជាហេតុផលសំខាន់ៗ ដែលនាំឱ្យពួកគេហ៊ានសម្រេចចិត្តបោះបង់ការងារចោល៖

១/. ការងារច្រំដែល

ធ្វើការយូរៗទៅមានអារម្មណ៍ថាអត់មានអ្វីថ្មីទាល់តែសោះ ការងារគួរឱ្យធុញទ្រាន់ ច្រំដែល មិនបានបង្ហាញពីភាពខ្លាំង ឬទេពកោសល្យណាមួយសោះឡើយ។ ក្នុងនោះលោក​ Tom បានលើកជាឧទាហរណ៍ថា មានបុរសម្នាក់ធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រ គាត់ទទួលអារម្មណ៍ថាមិនបានរៀនសូត្រឬសាកល្បងអ្វីដែលថ្មីពីការងាររបស់គាត់ គាត់ក៏សម្រេចចិត្តលាឈប់។ បន្ទាប់មកទៅចូលរួមជាមួយដៃគូឧស្សាហកម្មផ្សេងទៀត រហូតអាចបង្កើតជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រអន្តរជាតិតម្លៃរាប់ពាន់លានដុល្លារ។

២/. មានមេមិនល្អ

ពេលដែលមានអ្នកគ្រប់គ្រងជាមនុស្ស ទាមទារច្រើន អាត្មានិយម ក្រអឺតក្រទម ឬមិនសូវចាប់អារម្មណ៍លើគំនិតរបស់កូនចៅ នឹងធ្វើឱ្យអ្នកបាត់បង់ឱកាសរីកចម្រើន ហើយក៏ពិបាករកប្រាក់ចំណូលដែរ។ មហាសេដ្ឋីម្នាក់បាននិយាយថា គាត់ធុញទ្រាន់នឹងអ្នកគ្រប់គ្រងរបស់គាត់ខ្លាំងណាស់ ដែលគិតតែរិះគន់ការងាររបស់គាត់ មិនដែលផ្តល់មតិស្ថាបនាសោះ ហើយគាត់ក៏ចាកចេញទៅបើកក្រុមហ៊ុនសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់គាត់ ដោយយកបុគ្គលិកសំខាន់ៗមួយចំនួនដែលមានអារម្មណ៍ដូចគ្នា។ ហើយក្រុមហ៊ុនរបស់ពួកគេបានរីកចម្រើនក្លាយជាអ្នកសាងសង់ផ្ទះដ៏ជោគជ័យជាខ្លាំង។ 

៣/. វប្បធម៌ការិយាល័យ

វប្បធម៌នៃកន្លែងការងារដែលពោលពេញទៅដោយការព្យាបាទ អាចធ្វើឱ្យមានមនុស្សខ្លះត្រូវទ្រាំធ្វើការទាំងថប់អារម្មណ៍ ព្រោះតែពាក្យសម្ដី ទង្វើពីក្រុមការងារ ឬអ្នករួមការងាររបស់ពួកគេ។

៤/. គ្មានការដំឡើងប្រាក់ខែ

បញ្ហាប្រាក់ខែជារឿងសំខាន់ណាស់ ស្របពេលដែលអតិផរណាសង្គមកើនឡើង តែប្រាក់ខែបែរជានៅត្រឹងរាល់ឆ្នាំ អាចនាំឱ្យអ្នកធ្វើការយូរទៅកាន់តែយូរទៅ មិនឃើញសល់អ្វីជាផ្លែផ្កាទាល់តែសោះ ព្រោះការចំណាយកើនឡើយគ្រប់ពេល។

៥/. មើលមិនឃើញគោលដៅ

ការងារខ្លះមិនមានសម្ពាធពីមនុស្សជុំវិញខ្លួន ឬថ្នាក់លើទេ ប៉ុន្តែធ្វើការរាល់ថ្ងៃឱ្យតែបានៗ មិនអាចសម្លឹងឃើញពីរូបភាពនៃថ្ងៃខាងមុខទាល់តែសោះ។ សម្រាប់មនុស្សដែលចូលចិត្តការអភិវឌ្ឍខ្លួន ពួកគេមិនសូវចង់នៅកន្លែងបែបនេះ ពួកគេសុខចិត្តស្វែងរកឱកាសចាប់ការងារផ្សេងដែលអាចឱ្យពួកគេមើលឃើញពីឱកាសនៃអនាគតដែលគេចង់បាន។

យ៉ាងណាមិញ ​ទោះបីជាសេដ្ឋីភាគច្រើនធ្លាប់មានបទពិសោធន៍ប្ដូរការងារ ក៏មិនមែនមានន័យថា បើអ្នកចង់មានដូចគេគឺត្រូវប្ដូរការងារតាមដែរនោះទេ។ សាច់រឿងខាងលើគ្រាន់តែចង់បង្រៀនអ្នកឱ្យចេះសម្លឹងមើលឱកាសនៅក្នុងស្ថាប័នដែលអ្នកកំពុងធ្វើការ ថាតើវាមានអ្វីដែលអ្នកអាចរៀនសូត្របានទៀតទេ​ កុំធ្វើការដើម្បីតែប្រាក់ខែមួយមុខ អ្នកគួរយកទាំងប្រាក់ខែផង ហើយដើរទៅកាន់ក្ដីស្រមៃបណ្ដើរៗផង ទើបជីវិតមានន័យ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia