សាកលធំ១នៅអង់គ្លេស បង្រៀនជំនាញទីផ្សារឌីជីថល ដោយឥតគិតថ្លៃតាមរយៈអនឡាញ ៨សប្តាហ៍
Ping Chou EngJULY 27 2023310 views

កម្មវិធីសិក្សាថ្នាក់អាហារូបករណ៍របស់សាកលវិទ្យាល័យ Edinburgh បានផ្តល់នូវឱកាសសិក្សាតាមប្រព័ន្ធអនឡាញលើជំនាញ ​Digital Marketing ឥតគិតថ្លៃដល់សិស្ស-និស្សិតមកពីជំុវិញពិភពលោក។ 

 

ការចុះឈ្មោះក្នុងវគ្គសិក្សាទីផ្សារឌីជីថលតាមប្រព័ន្ធអនឡាញសម្រាប់ឆ្នាំ ២០២៣នេះគឺមានរយៈពេល៨ សប្តាហ៍ ដោយសិស្សនិស្សិតមកពីគ្រប់ប​ណ្តាប្រទេសនៅជុំវិញពិភពលោកអាចចុះឈ្មោះរៀនបានដោយ មិនកំណត់លក្ខខណ្ឌអាយុ កម្រិតពិន្ទុសិក្សា ថែមទាំងមិនគិតថ្លៃនោះទេ ប៉ុន្តែបេក្ខជនទាំងអស់នៅត្រូវតែមានពេលវេលាចន្លោះពី៦ម៉ោងក្នុង១សប្តាហ៍ៗ ដើម្បីសិក្សា។

 

អាហារូបករណ៍នេះមានគោលបំណង ជួយយុវជនក្នុងការពង្រឹងជំនាញនិងយុទ្ធសាស្រ្តទីផ្សារឌីជីថលឱ្យកាន់តែខ្លាំង ដើម្បីប្រកបអាជីវកម្ម ក្នុងទីផ្សារប្រកួតប្រជែង។

ក្រោយបញ្ចប់វគ្គសិក្សានេះផងដែរបេក្ខជនអាចយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃទីផ្សារឌីជីថល ឥទ្ធិពលនៃពិភពឌីជីថលលើផលិតផល ការផ្លាស់ប្តូរបច្ចេកវិទ្យារៀនអំពីគូប្រជែងផ្សេងទៀត​និងការអភិវឌ្ឍន៍យុទ្ធសាស្ត្រទីផ្សារឌីជីថលជាដើម។ សម្រាប់ព័ត៌មានបន្ថែមនៃការចុះឈ្មោះចូលរៀន បងប្អូនអាចចូលទៅកាន់ តំណលីង និងព័ត៌មានលម្អិតអំពីអាហារូបករណ៍សូមចូលទៅកាន់ តំណលីង

 

អត្ថបទដោយ៖​ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia