បើបន្តប្រើគ្រោះថ្នាក់ណាស់! បើiPhone ចេញសញ្ញាធំៗ៤នេះ សូមប្រញាប់ផ្លាស់ប្ដូរថ្មថ្មីជាបន្ទាន់!
Toeuy HongMARCH 5 20255.6 K views

នៅក្នុងការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃ មនុស្សភាគច្រើនតែងតែខ្វល់ខ្វាយរឿងថ្មព្រោះបើសុខភាពថ្មទូរស័ព្ទពួកគាត់ល្អធ្វើឲ្យពួកគាត់អាចប្រើប្រាស់ប្រចាំថ្ងៃបានយូរហើយប្រើប្រាស់ប្រកបដោយសុវត្ថិភាពទៀតផង។ យ៉ាងមិញចំពោះអ្នកប្រើប្រាស់iPhone មនុស្សចំនួនធំតែងតែឆ្ងល់ថាតើពួកគាត់គួរផ្លាស់ប្ដូរថ្មថ្មី។

ខាងក្រោមនេះគឺជាសញ្ញាធំៗដែលបញ្ជាក់ថាអ្នកគួរផ្លាស់ប្ដូរថ្មទូរស័ព្ទiPhone ភ្លាមៗ ព្រោះបើបន្តប្រើប្រាស់អាចនឹងមានគ្រោះថ្នាក់៖

. ថ្មប៉ោងឬហើម៖ ថ្មប៉ោងគឺជាសញ្ញាបញ្ជាក់ថាអ្នកត្រូវតែផ្លាស់ប្ដូរថ្មីឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានព្រោះបើបន្តប្រើវាគ្រោះថ្នាក់ណាស់! លក្ខណៈថ្មប៉ោងមានដូចជាអេក្រង់ហើបចេញពីតួទូរស័ព្ទហើយខ្នងក្រោយអាចហើបផងដែរ។

. ឡើងកម្ដៅញឹកញាប់៖  ថ្មឡើងកម្ដៅជាញឹកញាប់បើទោះបីជាអ្នកប្រើស្រាលៗក៏ដោយ ឬក្ដៅខ្លាំងពេលសាកថ្មគឺជាសញ្ញាមិនល្អនោះទេ។ សញ្ញានេះអាចបង្កឲ្យទូរស័ព្ទអ្នកផ្ទុះបាន។

. នៅសុខៗរលត់៖  នៅសុខៗទូរស័ព្ទរបស់អ្នករលត់បើទោះបីជាភាគរយថ្មនៅច្រើនដោយ។ សញ្ញានេះបញ្ជាក់ថាថ្មទូរស័ព្ទរបស់អ្នកមិនអាចសាកថ្មបានត្រឹមត្រូវជាប្រក្រតីនោះទេ។

. សាកថ្មអត់ឡើង៖ ទូរស័ព្ទiPhone របស់អ្នកសាកថ្មអត់ឡើងឬសាកទៅនៅគាំងនៅភាគរយណាមួយឬក៏សាកយូរពេកតែមិនឡើងនិងមិនសាកតែម្ដង។

គួរបញ្ជាក់ផងដែថាក្រុមហ៊ុនApple បានណែនាំថាបើសុខភាពថ្មទូរស័ព្ទiPhone របស់អ្នកធ្លាក់ក្រោម៨០%អ្នកគួរតែផ្លាស់ប្ដូរថ្មថ្មីប៉ុន្ដែត្រង់នេះបើអ្នកប្រើទៅមិនបញ្ហា ថ្មកាន់ធម្មតានៅប្រើបានរលូនល្អ អ្នកមិនចាំបាច់ផ្លាស់ប្ដូរក៏បាន។ ប៉ុន្ដែបើថ្មរបស់អ្នកប៉ោងហើយក្ដៅខ្លាំងនិងទូរស័ព្ទដំណើរការមិនល្អអ្នកគួរផ្លាស់ប្ដូរថ្មភ្លាមៗ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia