មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួងនឹងជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យជំនាន់ទី៥ ចំនួន៣២នាក់ ដើម្បីបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ (មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី) ដែលនឹងចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
ចំពោះការប្រឡងជ្រើសរើសវិញ ក្រសួងបានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា វេលាម៉ោង ១៧:០០ នាទី។ សម័យប្រឡងវិញគឺចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វិញ្ញាសារប្រឡងគឺសំណួរសរសេរនិងសម្ភាសន៍។
១. ជាបុគ្គលិកក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
២. មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅនិងត្រូវមានលក្ខខណ្ឌអាយុគិតដល់ថ្ងៃប្រឡងជ្រើសរើសដូចខាងក្រោម៖
- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បណ្ឌិតឡើងទៅត្រូវបានលើកលែងលក្ខខណ្ឌអាយុ
- បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬសញ្ញាបត្រសមមូលត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំគិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣
- បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឬសញ្ញាបត្រសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំគិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣
សូមជម្រាបថា ទីកន្លែងប្រឡងគឺនៅវិទ្យាសា្ថនជាតិអប់រំ សម្រាប់ការដាក់ពាក្យអាចតាមប្រព័ន្ធអនឡាញដែលមានលីង https://forms.gle/SXcbU5yLYYVvVsGe8 ឬអាចដាក់ពាក្យតាមរយៈ QR Code ខាងក្រោមបាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ