មុនក្លាយជាអ្នកដឹកនាំគេ ភាគច្រើននៃពួកគេគឺសុទ្ធតែធ្លាប់ឆ្លងកាត់តំណែងជាបុគ្គលិកគេ និងឆ្លងកាត់ភាពជាអ្នកដឹកនាំសិន។ យោងតាមការចុះផ្សាយរបស់ CNBC ពិធីករនៃកម្មវិធី The CEO showលោក Robert Reiss ដែលបានចំណាយពេលវេលា១៥ឆ្នាំរបស់ខ្លួន សម្ភាសន៍នាយកប្រតិបត្តិកំពូលៗក្រុមហ៊ុនលំដាប់កំពូលជាង១០០០នាក់ ដែលបានចាត់ទុកមនុស្សប្រភេទនេះជាបុគ្គលិកលំដាប់លេខ១ និងអាចប្រែខ្លួនក្លាយជាអ្នកដឹកនាំឆ្នើម។
១.ពួកគេទទួលភារកិច្ចដែលគ្មាននរណាម្នាក់ចង់ទទួល
Robert Sanchez បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ryder System ដែលជាក្រុមហ៊ុនដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ និងដឹកជញ្ជូនដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣។ លោកបានយល់ថាអស់រយៈពេល៣០ឆ្នាំដែលលោកនៅជាមួយក្រុមហ៊ុន លោកតែងតែទទួលធ្វើភារកិច្ចដែលបុគ្គលិកផ្សេងៗទៀតបដិសេធ និងតែងតែដោះស្រាយបញ្ហាសម្រាប់អ្នករាល់គ្នាជានិច្ច ចំណុចនេះហើយដែលធ្វើឱ្យគាត់លេចធ្លោជានិច្ចរហូតក្លាយទៅជានាយកប្រតិបត្តិ។
២.ចង់ដឹងចង់ឃើញទោះមិនពាក់ព័ន្ធនិងការងារខ្លួនក្តី
នាយកប្រតិបត្តិក្រុមហ៊ុន Whole Foods លោក John Mackey យល់ស្របថា ការចង់ដឹងចង់ឃើញគឺជាលក្ខណៈដ៏មានតម្លៃរបស់មនុស្ស។ ទោះបីជាវាមិនទាក់ទងទៅនឹងការងារ របស់គាត់ក៏ដោយ គាត់បាននិយាយថា ”ខ្ញុំព្យាយាមរៀនពីគ្រប់ស្ថានភាពនិងគ្រប់មនុស្សដែលខ្ញុំបានជួប”។
៣. ជំនួសឱ្យការបង្ហាញបញ្ហា ពួកគេរកដំណោះស្រាយផងដែរ
បុគ្គលិកម្នាក់មករកអ្នកដឹកនាំដោយសារមានបញ្ហា ហើយសួរអ្នកដឹកនាំអំពីរបៀបដែលពួកគេគួរដោះស្រាយវា។ ជាអ្នកដឹកនាំឱ្យតម្លៃដំណោះស្រាយ ជំនួសឱ្យការគ្រាន់តែបង្ហាញបញ្ហា ថាខ្លួនក៏ធ្លាប់ជួបបញ្ហាដូចនេះដែរ ប៉ុន្តែបទពិសោធន៍នៃបញ្ហាទាំងអស់នោះនឹងក្លាយជាដំណោះស្រាយសម្រាប់ពួកគេ មិនមែននិទានរឿងខ្លួនឯងឱ្យគេស្តាប់នោះទេ។
សារជាថ្មីទាំងនេះគឺសញ្ញាដែលបុគ្គលិកលំដាប់់លេខ១នឹងអាចក្លាយជា CEO នាពេលអនាគតពោលគឺគ្រប់គ្រងគេបាន។ គួរបញ្ជាក់ផងដែរថាលោក Robert Riess គឺជាស្ថាបនិកនិងជាពិធីករកម្មវិធី " The ceo talk show " ដែលនិយាយអំពីការដឹកនាំរបស់នាយកប្រតិបត្តិនិងទម្លាប់របស់វាគ្មិនល្បីៗមកពីជុំវិញពិភពលោក៕
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022
អត្ថបទដោយ៖ ពីង ជូអេង