នាយកដ្ឋានឧតុនិយមថៃបានធ្វើការព្យាករណ៍ថារដូវក្តៅឆ្នាំនេះកម្តៅក្តៅជាងឆ្នាំមុន១អង្សាសេ ខណៈតំបន់ខ្លះអាចកើនឡើងរហូតដល់៤៣អង្សាសេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST កាលពីពេលថ្មីៗនេះ។
លោក Chomparee Chompurat ប្រធាននាយកដ្ឋានឧតុនិយមថៃបានលើកឡើងថា នៅរដូវក្តៅនេះ សីតុណ្ហភាពរួមនឹងក្តៅជាងឆ្នាំមុននៅទូទាំងប្រទេស ដោយតំបន់ខ្លះអាចជួបប្រទះនឹងរលកកំដៅក្នុងកម្រិតផ្សេងៗគ្នា ខណៈប្រធាននាយកដ្ឋាន បានឲ្យដឹងថា ក្នុងរដូវកាលឆ្នាំ២០២៣ ទីក្រុងបាងកក អាចប្រឈមនឹងរលកកំដៅខ្ពស់បំផុតនៅសីតុណ្ហភាព ៣៩អង្សាសេ ខណៈនៅតាមបណ្តាខេត្តនានា សីតុណ្ហភាពអាចឡើងដល់ ៤៣អង្សាសេ៕
អត្ថបទដោយ៖ កញ្ញា នៅ ថាត់សណា