លើកមុខមាត់កម្ពុជា! បុរសឆ្នើមម្នាក់នេះ ឈរពីក្រោយការបង្កើត អាកាសយានដ្ឋានអន្តរជាតិតេជោ
Kan DaraSEPTEMBER 15 20252.2 K views

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ បានបើកប្រតិបត្ដិការហោះហើរជាលើកដំបូងហើយ បន្ទាប់ពីបានចំណាយពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំមក។ ចុះតើអ្នកដឹងទេថា នរណាឈរពីក្រោយសម្មទិផលដ៏ធំនេះ?

 

I

 

អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់​ 4F បានចាប់ផ្ដើមបើកដំណើរការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាថ្នាក់ដឹកនាំកំពូល។

 

្្ Large

 

យ៉ាងណាមិញក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានកសាងក្រុមអាជីវកម្មដ៏ធំបំផុតមួយរបស់កម្ពុជារួមមាន កាណាឌីយ៉ា គ្រុប (Canadia Group) ដែលរួមមានធនាគារ សេវាកម្មធានារ៉ាប់រង អចលនទ្រព្យ សណ្ឋាគារ សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌលតាំងពិព័រណ៍ ផ្សារទំនើប ផ្សាររាត្រី និងច្រើនទៀត។ ជាពិសេស ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលបានផ្តល់នូវការអភិវឌ្ឍមួយចំនួនដ៏ល្បីល្បាញរបស់រាជធានីភ្នំពេញរួមមាន អគារកាណាឌីយ៉ា ដែលជាអគារខ្ពស់ៗដំបូងគេរបស់ប្រទេសកម្ពុជា, ផ្សារទំនើប សូរិយា ដែលជាផ្សារទំនើបដំបូងគេបង្អស់របស់ខ្លួន និងការអភិវឌ្ឍទីតាំងធំៗដូចជា កោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងនរា និងទីក្រុងរណបជ្រោយចង្វារជាដើម។

 

J Large

 

គួរជម្រាបផងដែរថា តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងនៅទូទាំងក្រុមហ៊ុន និងគម្រោងរបស់គាត់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបង្កើតការងារជាង ២០,០០០ នៅក្នុងក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងរាប់ម៉ឺននាក់បន្ថែមទៀតដោយប្រយោល ដែលមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ការអភិវឌ្ឍជំនាញ និងអាជីពសម្រាប់ប្រជាជនកម្ពុជាលើវិស័យជាច្រើន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large      

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia