កុំមើលស្រាល! មកដឹងរឿងធំៗទាំង៥ ដែលការចេះចាត់ចែងលុយធ្វើឲ្យអ្នកដោះបំណុលបានលឿន
Toeuy HongSEPTEMBER 15 20254 views

នៅពេលដែលជំពាក់បំណុលគេ មនុស្សភាគច្រើនតែងតែគិតថាទាល់តែរកលុយឲ្យបានច្រើនទើបដោះបំណុលឆាប់អស់។ ការពិតបែបនេះគឺមិនខុសនោះទេព្រោះពេលជំពាក់បំណុលគេទាល់តែយើងមានលុយទើបអាចដោះបំណុលគេបាន។

 

យ៉ាងណាមិញពេលជំពាក់បំ​ណុល មនុស្សជាច្រើនតែងតែមើលរំលងការចាត់ចែងលុយកាក់ខណៈការចាត់ចែងលុយកាក់នេះជួយឲ្យពួកគាត់ដោះបំណុលឆាប់អស់។ ខាងក្រោមនេះគឺរឿងទាំង៥ដែលបង្ហាញថាការចេះចាត់ចែងលុយកាក់ជួយឲ្យអ្នកដោះបំណុលបានលឿន។

 

. តាមដានការចំណាយរបស់អ្នក

 នៅពេលដែលអ្នកចេះចាត់ចែងលុយដោយតាមរយៈតាមដានការចំណាយដូច្នេះអ្នកនឹងដឹងច្បាស់ថាមួយខែៗលុយរបស់អ្នកចំណាយទៅលើអ្វីខ្លះ។ ត្រង់នេះពេលអ្នកតាមដានការចំណាយអ្នកនឹងឃើញការចំណាយដែលមិនចាំបាច់ដូចជាញ៉ាំនៅខាងក្រៅ ការដើរលេងកម្សាន្តជាដើម។ ពេលអ្នកឃើញចំណាយមិនចាំបាច់អ្នកអាចកាត់បន្ថយដែលធ្វើឲ្យអ្នកសល់លុយយកទៅដោះបំណុល។

 

. ដាក់អាទិភាព

ការចាត់ចែងលុយកាក់បង្ខំអ្នកឲ្យសម្រេចចិត្តចំណាយលើអ្វីដែលចាំបាច់បំផុត សំខាន់បំផុត។ ត្រង់នេះពេលអ្នកចេះចាត់ចែង អ្នកនឹងដាក់អាទិភាពដោះបំណុល ដូច្នេះអ្នកនឹងកាត់ចំណាយមិនចាំចាប់យកផ្ដោតលើការយកលុយទៅបង់សងបំណុល។

 

. បង្កើតផែនការដោះបំណុល

ពេលអ្នកមានផែនការហិរញ្ញវត្ថុប្រចាំខែ អ្នកអាចជ្រើសរើសយុទ្ធសាស្រ្តក្នុងការដោះបំណុល ដូចជាយុទ្ធសាស្រ្តដោះបំណុលពីតូចទៅធំ។ យុទ្ធសាស្រ្តនេះអ្នកផ្ដោតដោះបំណុលតូចមុន ហើយបន្ទាប់មកដោះបំ​ណុលតូចបន្ទាប់ទៀត។ ការធ្វើបែបនេះធ្វើឲ្យដោះមានទឹកចិត្តក្នុងការដោះបំណុលព្រោះអ្នកឃើញបាត់ចាប់ផ្ដើមអស់បន្តិចម្ដងៗធ្វើឲ្យអ្នកមានកម្លាំងចិត្តដោះបំ​ណុល។

 

. ចៀសវាងបំណុលថ្មី

តាមរយៈការធ្វើផែនការចំណាយប្រចាំខែ អ្នកអាចចៀសវាងចំណាយច្រើនហួសហេតុដែលធ្វើឲ្យអ្នកអាចចៀសពីការដើរខ្ចីលុយគេដូច្នេះបំណុលអ្នកមិនកើនឡើយ។

 

. សល់លុយជាងមុន

ត្រូវចាំថាចេះចាត់ចែងលុយកាក់ ធ្វើឲ្យអ្នកដឹងពីចំណាយលាក់មុខព្រោះអ្នកបានតាមដានការចំណាយយ៉ាងយកចិត្តទុកដាក់ដូច្នេះអ្នកអាចកាត់ចំណាយដែលមិនចាំបាច់។ ឧទាហរណ៍បន្ទាប់ពីអ្នកចេះចាត់ចែងលុយ អ្នកអាចគាត់ចំណាយមួយ១បាន១០០ដុល្លារ ដូច្នេះមួយឆ្នាំអ្នកសល់លុយ១២០០ដុល្លារសម្រាប់យកទៅដោះបំណុល៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia