ផ្សារទំនើបធំៗចំនួន ៣ ដែលសាងសង់ឡើងដោយកូនខ្មែរ ស្អាតមិនចាញ់ផ្សារបរទេស
Bunthoeun KoemMARCH 4 20241.7 K views

មួយរយៈពេលចុងក្រោយនេះ ផ្សារទំនើបនៅកម្ពុជាត្រូវបានសាងសង់ឡើងជាហូរហែ ក្រោមការវិនិយោគពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនស្រុក។ ហើយពេលនេះដែរ Business Camnbodia សូមលើកយកផ្សារទំនើបចំនួន ៣ ដែលត្រូវបានវិនិយោគសាងសង់ឡើងដោយកូនខ្មែរសុទ្ធសាធ ហើយមើលពីទំហំ ឬភាពទំនើបវិញ គឺមិនច្បាស់ផ្សារទំនើបជប៉ុន AEON ឡើយ។

 

១. ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

 

ផ្សារទំនើបមួយនេះ ត្រូវបានវិនិយោគសាងសង់ឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល របស់អ្នកឧកញ៉ា ភាព ហៀក ដែលជាពាណិករខ្មែររូបមានភាពលេចធ្លោនៅក្នុងវិស័យជំនួញ។ ផ្សារទំនើបបង្កើតដោយកូនខ្មែរនេះ មានទីតាំងស្ថិតនៅមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ត្រូវបានបើកដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២២។

 

ផ្សារទំនើបខ្នាតអន្ដរជាតិខាងលើ មានផ្ទៃក្រឡារុប ១៥ ២៨៨ ម៉ែត្រការ៉េ ដែលសាងសង់លើផ្ទៃដីសរុប ៥ ហិកតា ចំណាយថវិកាសរុបចំនួន ១៥០ លានដុល្លារ និងជាប់ជាផ្សារទំនើបធំជាងគេលំដាប់ទី២ បន្ទាប់ពីផ្សារទំនើប AEON Mall ទី៣។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាមល គឺប្រមូលផ្ដុំទៅដោយហាង និងម៉ាកយីហោល្បីៗជុំវិញពិភពលោក និងបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។

 

127 1024x576

 

២. ផ្សារ​ទំនើប PH Merra Mall និងផ្សារទំនើប PH ECO Mall របស់ក្រុមហ៊ុន ប៉េង ហួត

 

ផ្សារទំនើប PH Mera Mall ត្រូវបានសាងសង់ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប របស់អ្នកឧកញ៉ា ថៃ ជាហួត មានទីតាំងស្ថិតនៅ ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាមេរា ហ្គាដិន នាបណ្តោយផ្លូវ ៥០ម៉ែត្រ ក្រវាត់ក្រុងទី២ ភាគខាងត្បូងរាជធានីភ្នំពេញ។ ផ្សារទំនើបមួយនេះ ត្រូវបានបើកដំណើរការកាលពីចុងឆ្នាំ២០២៣ កន្លងទៅនេះ។

 

411370148 309583425384228 8833741920425787422 N

 

ក្រៅពីផ្សារទំនើបខាងលើ ក្រុមហ៊ុន ប៉េង ហួត ក៏បានកំពុងអភិវឌ្ឍន៍ផ្សារទំនើប PH ECO Mall មួយទៀតផងដែរ ដែលមានទីតាំងនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ)។ ដោយផ្សារទំនើបថ្មីនេះអភិវឌ្ឍន៍លើផ្ទៃសរុបជាង ​៦ ហិកតា មានផ្ទៃក្រឡាសរុប ២៦,៨​ម៉ឺន​ម៉ែត្រ​ការ៉េ។ ហើយបច្ចុប្បន្នកំពុងដំណើរការសាងសង់ និងគ្រោងដាក់ឲ្យដំណើរការក្នុងពេលឆាប់នេះផងដែរ។

 

Phecomall 1

 

៣. ផ្សារទំនើប K Mall

 

ផ្សារទំនើប K Mall មានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មចំម្រុះ ISI PARK ភាគខាតលិចរាជធានីភ្នំពេញ កំពុងទទួលបានការគាំទ្រព្យពីពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មិនចាញ់ផ្សារទំនើបធំៗដទៃផ្សេងឡើយ។ ផ្សារទំនើបមួយនេះ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន  Urbanland ជាបុត្រសម្ព័ននៃក្រុមហ៊ុន ISI GROUP។

 

ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃ KMH Park ដែលជាផែនការអភិវឌ្ឍន៍ថ្មីមួយរបស់ក្រុមហ៊ុន Urbanland ដែលមានផ្ទៃក្រឡា ១២,០០០ ម៉ែត្រការ៉េ។ ក្នុងដំណាក់កាលទី១ គម្រោងអភិវឌ្ឍន៍លើទំហំដី ៦ ហិកតារួមមាន ផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ផ្សារទំនើប K Mall កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ជាន់ តារាងបាល់ទាត់ និងសួនលម្ហែកាយ។

 

ផ្សារទំនើបថ្មីនេះត្រូវបានបើកដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយបច្ចុប្បន្នមានយីហោ និងហាងល្បីៗក្នុង និងក្រៅស្រុកជាច្រើនកំពុងដំណើរការអាជីវកម្ម៕

 

7 C09 B85 C 7289 4228 8488 59 D52 F C716 Fa

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia