ចង់ចេញរកស៊ីវិស័យកាហ្វេ និងសាឡនតែគ្មានជំនាញ កន្លែង១នេះ កំពុងតែបើកបង្រៀនគ្មានយកលុយ១រៀល
ធី ស្រីល័ក្ខJUNE 22 20241.6 K views

វិស័យកាហ្វេនិង​វិស័យសាឡន ជាវិស័យមួយដែលមនុស្សភាគច្រើនមានក្តីស្រម័យចង់បណ្តាក់ទុនរកស៊ី ប៉ុន្តែអ្វីដែលជាបញ្ហាគឺពិបាករកកន្លែងបណ្តុះបណ្តាលដែលមានជំនាញច្បាស់លាស់ ម្យ៉ាងទៀតជំនាញទាំងនេះបើចង់រៀនគឺត្រូវចំណាយលុយអស់ច្រើនណាស់។ ប៉ុន្តែនៅពេលនេះលែងជាបញ្ហាទៀតហើយសម្រាប់អ្នកដែលគ្មានលទ្ធភាពរៀនក៏អាចរៀនដែរ ព្រោះវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍កំពុងបើកបង្រៀនគ្មានយកលុយមួួយរៀល។

យោងតាមការបង្ហោះលើហ្វេសប៊ូកផេកផ្លូវការរបស់ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍កំពុងប្រកាសជ្រើសរើសសិស្សអោយចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(១,៥លាននាក់) ដោយឥតគិតថ្លៃរយៈពេល៤ខែលើមុខជំនាញ ឆុងកាហ្វេ និងសម្អាងកាយ(សាឡន)។

២៥

ជាមួយគ្នានោះដែរ ក្រៅពីជំនាញទាំង២នេះ វិទ្យាស្ថានក៏មានវគ្គបណ្តុះទៅលើជំនាញផ្សេងៗទៀតដូចជា៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ និងការរចនាក្រាហ្វិចដោយកុំព្យូទ័រ។ ចំពោះអត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាលនេះមានដូចជា

  • ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
  • ឱកាសការងារសមរម្យ និងចំណូលទៀតទាត់
  • ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួួយខែ សម្រាប់សិស្សដេលមានប័ណ្ណសមធម៌ឬប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ

ចំពោះការចុះឈ្មោះចូលរៀនបងប្អូនអាចធ្វើការចុះឈ្មោះផ្ទាល់នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានវត្តន៍ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ផ្លូវចូលខាងកើតវត្តទឹកថ្លា ចំងាយប្រហែល២០០ម៉ែត្រ)។ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 069​ 967 979, 010​ 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388។

 គួរបញ្ជាក់ផងដែរថា កាលបរិច្ឆេទទទួលពាក្យគឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅវគ្គសិក្សានេះនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុននេះហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia