ជំទាវ ជា សិរី បង្ហើបថា មិនយូរទេខ្មែរយើងអាចចាយលុយរៀលតាមទូរស័ព្ទនៅទឹកដីថៃបាន
Toeuy HongFEBRUARY 28 2023334 views

 បើយោងតាមហ្វេសប៊ុករបស់លោក ជំទាវ ជា សិរី បការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាមិនយូរ អ្នកប្រើប្រាស់កម្មវិធីKHQR អាចទូទាត់ទំនិញនិងសេវាកម្មតាមទូរស័ព្ទជាប្រាក់រៀលខ្មែរដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធឡើយ។

 ជាមួយនឹងការបង្ហោះវីដេអូសកម្មភាពទូទាត់ទំនិញតាមទូស័ព្ទចេញពីកុងធនាគារអេស៊ីលីដានៅទឹកដីថៃ លោកជំទាវបានឲ្យដឹងថាលោកជំទាវ កំពុងធ្វើតេស្ដ ការទូទាត់តាម QR លើទូស័ព្ទដៃនៅទឹកដីថៃហើយវាដំណើរការល្អនិងងាយស្រួល។

Screenshot 2023 02 28 at 6.12.41 Pm

លោកជំទាវ បានឲ្យដឹងទៀតថា បច្ចុប្បន្នមានតែApp ធនាគារខ្មែរមួយចំនួនប៉ុណ្ណោះដែលអាចស្កែនជាមួយTHQR របស់ថៃដើម្បីទូទាត់ទំនិញឬសេវាកម្មតាមទូរស័ព្ទដៃចេញពីកុងប្រាក់រៀលដោយមិនចំាចាយសាច់ប្រាក់សុទ្ធឡើយ។

 កាលពីពាក់កណ្ដាលឆ្នាំ២០២២កន្លងទៅលោកជំទាវ បានទូរទាត់គុយទាវទូក នៅហាងទំនើបមួយនៅប្រទេសថៃ ដោយស្កែន QR code អ្នកលក់តាមរយៈ mobile app របស់ធនាគារ ACLEDA ដោយការទូទាត់នោះមានភាពងាយស្រួលដោយធនាគារ អេស៊ីលីដា បានសហការជាមួយនឹងធនាគារ Siam Commercial Bank ហើយមានការគាំទ្រពីធនាគារកណ្ដាលរបស់កម្ពុជានិងថៃផ្ទាល់។

KHQR គឺត្រូវបានផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងដើម្បី​ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងក្រុមហ៊ុនផ្ដល់សេវាទូទាត់អាចបម្រើសេវាទូទាត់ KHQRរួមគ្នាក្នុងការទូទាត់ទំនិញនិងសេវាផ្សេងៗទៀត។

អ៊ីចឹងបើអ្នកជាម្ចាស់អាជីវកម្ម មិនចាំបាច់ដាក់QRកូដច្រើននាំរញ៉េរញ៉ៃពិបាកទៅដកលុយនោះទេ ពោលគឺដាក់KHQR តែមួយអាចអនុញ្ញាឲ្យអតិថិជនមកពីធនាគារផ្សេងៗក្នុងស្រុកអាចទូទាត់ទំនិញជាមួយអ្នកបានដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia