ចំពោះប្រិយមិត្តអ្នកអានមួយចំនួន ដែលកំពុងតែរស់នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនោះអ្នកដែលរស់នៅក្នុងបុរីកុំទុកដំបូលផ្ទះឱ្យទំនេរចោលអី បងប្អូនអាចឆ្លៀតចាយទុនខ្លះមកដាំបន្លែនៅលើដំបូលផ្ទះដើម្បីរកចំណូលបន្ថែមបាន ហើយប្រសិនជាបន្លែខ្លះយើងដាំទៅបានផលល្អ ប្រាកដជាអាចមានទីផ្សារល្អថែមទៀតផង។ ខាងក្រោមនេះជាបុរសវ័យក្មេង ២រូបដែលបាន បន្លែទាំង១០ ប្រភេទលើដំបូលផ្ទះ តែអាចទាញចំណូលបានវិលជុំ
លោក ម៉ៅ សៃ បច្ចុប្បន្នជាអ្នកដាំបន្លែមួយរូបនៅខេត្តកំពង់ធំបានមានប្រសាសន៍ថា “ចំពោះបងប្អូនដែលមានដំបូលផ្ទះទំនេរនៅភ្នំពេញក៏អាចរៀបចំដាំដំណាំលើទឹកនេះបានដែរ បើទោះជារវល់ធ្វើការទំនេរតែព្រឹកល្ងាចក៏ដោយ” លោកបន្តថា ម្ចាស់ផ្ទះដែលគាត់ចង់ចាប់ផ្តើម គាត់អាចចាប់ផ្តើមពីខ្នាតតូចទៅដោយចំណាយដើមទុនចន្លោះពី ៥០០ដុល្លារ ទៅដល់ ១,០០០ដុល្លារ។
ប្រសិនបើបងប្អូនគាត់មិនចេះបច្ចេកទេសនៃការរៀបចំឬដាំដុះ លោកក៏មានសេវាកម្មរៀបចំដំឡើងឱ្យផងដែរ ឬក៏អាចមកទទួលការបណ្តុះបណ្តាលអនុវត្តន៍ជាមួយលោកដោយផ្ទាល់ក៏បាន។លោក ម៉ៅ សៃបានបញ្ជាក់ទៀតថា សម្រាប់បងៗដែលមានផ្ទះទទឹង ៤ម៉ែត្រ បណ្តោយ ១២ម៉ែត្រ អាចចាយទុនចាប់ផ្តើមដំបូង១,០០០ដុល្លារបាន ដោយចំណាយរៀនដាំ រៀនធ្វើយកបច្ចេកទេសជាមុនសិន ក្រោយពីចេះហើយចាំពង្រីកខ្នាតធំបន្តទៀតក៏បាន។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ ការដាំដុះចង់សិក្សាបន្ថែមពីការរៀបចំនិងរបៀបធ្វើអាចធ្វើការទំនាក់ទំនងទៅកាន់ លោក ម៉ៅ សៃ បានតាមរយៈលេខ ៖ 0963882299 គាត់មានទទួលរៀបចំ បណ្តុះបណ្តាលជំនាញ ក៏ដូចជាផ្គង់ផ្គង់សម្ភារសម្រាប់ការដំឡើងរងដាំបន្លែផងដែរ ។
ជាមួយគ្នានោះដែរ អុន សីហា បច្ចុប្បន្នជាស្ថាបនិកទីក្រុងបណ្តុះ ដែលបានច្នៃដំបូលផ្ទះមកដាំពពួកបន្លែបណ្តុះដោយលោកបានចាយទុនប្រមាណ ២ពាន់ដុល្លារ សម្រាប់បន្លែដែលលោកបានបណ្តុះនេះគឺមិនចាំបាច់ទាល់តែមានផ្ទៃដីធំទូលាយទើបអាចចាប់ផ្តើមបានទេ គឺលោកច្នៃតែលោកដំបូលផ្ទះដាំតែប៉ុណ្ណោះដោយបន្លែដែលលោកដាំមានដល់ទៅ១២ ប្រភេទឯណោះគឺមានដូចជា៖ឆៃថាវស្វាយ ឆៃថាវស ឆៃថាវពណ៌ផ្កាឈូក ស្ពៃបណ្តុះ កូនល្ងខ្មៅ ផ្កាឈូករ័ត្ន ត្រកួនតៃវ៉ាន់បណ្តុះ សណ្តែកលឿងកូរ៉េ ខាត់ណាឡាស៊ីណាតូស្លឹករួញ សណ្តែកហោឡាំតាវបណ្តុះ ខាត់ណាឡាស៊ីណាតូ សាឡាដរ៉ូកែត។
លោក អុន សីហា ស្ថាបនិកទីក្រុងបណ្តុះ បានបញ្ជាក់ថា សម្រាប់ការបណ្តុះបន្លែនេះលោកអាចផ្គត់ផ្គង់ក្នុងទីផ្សារបាន១ឆ្នាំពេញតែម្តង ពោលទោះជាមានបុណ្យទាន ក៏អាចផ្គត់ផ្គង់បានដែរ ពីព្រោះតែបន្លែប្រភេទខាងលើនេះ ប្រើពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលផល និងមិនមានប្រើសារធាតុគីមីដាក់ថ្នាំ ឬសារជាតិគីមីកសិកម្ម បង្កឱ្យមានផលប៉ះពាល់ដល់អ្នកទទួលទាន ព្រោះតែបន្លែលោកមានចំណុចពិសេសបែបនេះហើយទើបធ្វើឱ្យលោកចាយទុនតិចក្នុងការបង្កើតរបរនេះនិងអាចរកចំណូលត្រឡប់មកវិញបានជាង ៥០០ដុល្លារក្នុងខែ៕
អត្ថបទ៖ Leak