រាជធានីភ្នំពេញ – E&M360 ជាគោលដៅជួបជុំ ទទួលទានអាហារថ្មី នៅកណ្តាលក្រុងភ្នំពេញ ប្លុកបឹងកេងកង១ មានសេចក្តីរំភើបរីករាយក្នុងការប្រកាសសម្ពោធដាក់អោយដំណើរការផ្លូវការសាខាថ្មី ជាមួយម៉ាកយីហោថ្មីស្រឡាងរបស់ខ្លួនកាលពីថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2024។ ពីមុនត្រូវបានគេស្គាល់ថាជា E&M Coffee ម៉ាកយីហោហាងកាហ្វេដែលមានអាយុកាល10ឆ្នាំនេះត្រូវកែសម្រួល ផ្លាស់ប្តូរមុខមាត់ថ្មី Conceptថ្មី ដើម្បីបំពេញតម្រូវការវិវត្តន៍របស់សហគមន៍។
លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា E&M360 បានអោយដឹងថា ការផ្លាស់ប្តូរមុខមាត់ថ្មី ជាមួយឡូហ្គូថ្មីនេះ គឺជាទស្សនះវិស្ស័យរបស់យើងខ្ញុំ ក្នុងគោលដៅបំពេញតម្រូវការជាមូលដ្ឋានរបស់បងប្អូនអតិថិជនទាំងចាស់និងថ្មីនៅក្នុងសហគមន៍ បម្រើជូននូវជម្រើសទទួលទាន អាហារប្រចាំថ្ងៃឆ្ងាញ់ៗ តម្លៃសមរម្យសម្រាប់អ្នករាល់គ្នា ស្របទៅតាមបរិបទសេដ្ឋកិច្ចសង្គម។ E&M360 ជាភោជនីយដ្ឋានផ្តល់ជូននូវម៉ឺនុយចម្រុះ ចាប់ពីជម្រើសអាហារពេលព្រឹករហ័ស និងងាយ អាហារប៊ូហ្វេអាហារថ្ងៃត្រង់ដ៏សម្បូរបែប និងជាទីតាំងដ៏សាកសម្យសម្រាប់ការសម្រាកញាំកាហ្វេ-តែ ជួបប្រជុំ ជជែកពិភាក្សាការងារ ពេលរសៀលបានយ៉ាងដ៏កក់ក្តៅ។
លក្ខណៈសំខាន់ៗរបស់ E&M360៖
- អាហារពេលព្រឹកដែលមានតម្លៃសមរម្យ៖ ចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយនឹងអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ ដូចជា បាយមាន់ចៀនត្រឹមតែ 7,000រៀល ប៉ុណ្ណោះ។
- អាហារប៊ូហ្វេអាហារថ្ងៃត្រង់តម្លៃត្រឹមតែ $3.90៖ លឿនចំណេញពេល រីករាយជាមួយមុខម្ហូបជាច្រើនប្រភេទផ្លាស់ប្តូរថ្មីជារៀងរាល់ថ្ងៃ ញាំ ភ្លា ស៊ុប ឆា អាំង ចៀន បង្អែម ផ្លែឈើ និងភេសជ្ជៈលក្ខណះប៊ូហ្វេ នៅរៀងរាល់ ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ ម៉ោង 11:30 ព្រឹក ដល់ 1:30 រសៀល។
- បរិយាកាសកក់ក្ដៅ: សម្រាកញាំកាហ្វេ តែ ពេលរសៀល ឬជួបជុំមិត្តភក្កិញាំអាហារបន្តិចបន្តួចក្រោយបញ្ចប់ការងារពេលល្ងាច ជាមួយបរិយាកាសChill Chill បែបOutdoor ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏មាន។
E&M360 គឺមិនគ្រាន់តែជាភោជនីយដ្ឋានមួយ តែវាជាសហគមន៍ដែលបងប្អូនអាចរីករាយជួបជុំដែលនាំទៅការសម្រេចគោលដៅផ្ទាល់ខ្លួន ឬក្រុម និងទទួលទានជាមួយអាហារសម្បូរបែបតម្លៃសមរម្យ។
សូមអញ្ចើញមកទទួលយកបទពិសោធន៍ថ្មីនៅE&M360!
អាសយដ្ឋាន ៖ ផ្ទះលេខ 13 ផ្លូវលេខ 360 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ
ហ្វេសប៊ុក (Facebook) ៖ https://www.facebook.com/em360.kh
ផែនទី Google ៖ https://maps.app.goo.gl/Yb8uhjKDbrVNQZTx5
លេខទូរស័ព្ទ ៖ ០78 238 248 / O69 666 069