ឮសំឡេងមិនឃើញមុខ! តាមពិត Siri និយាយក្នុងទូរស័ព្ទ iPhone គឺសំឡេងស្ត្រីម្នាក់នេះសោះ
Kan DaraAPRIL 9 202417.3 K views

Siri ជាកម្មវិធីជំនួយការនិម្មិតដ៏មានសារៈសំខាន់មួយរបស់ប្រព័ន្ធប្រតិបត្តិការ iOS ដែលបញ្ជាដោយសំឡេង បានបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១១ តាមរយៈការបង្កើតរបស់ក្រុមហ៊ុន Apple និងបានបំពាក់លើ iOS 5 សម្រាប់ប្រើជាមួយនឹង iPhone 4S។ ការវិវឌ្ឍន៍បន្តិចម្តងៗរហូតមកទល់បច្ចុប្បន្ននេះបានធ្វើឲ្យ Siri កាន់តែឆ្លាតជាងមុន និងបង្កភាពងាយស្រួលកាន់តែខ្លាំងចំពោះអ្នកប្រើប្រាស់ ជាពិសេសគឺអតិថិជន Apple តែម្តង។ ចុះតើអ្នកឆ្ងល់ទេថា នរណាជាម្ចាស់សំលេង Siri?

បើនិយាយពី Siri ពិតណាស់ អ្នកប្រាកដជាធ្លាប់ឮសំឡេងមនុស្សស្រីម្នាក់ឆ្លងឆ្លើយទៅមកៗ ជាមួយម្ចាស់ iPhone។ ម្នាក់នោះហើយជាម្ចាស់សំឡេងដើមនៃ មុខងារ Siri ដោយគាត់មានឈ្មោះថា Susan Bennett ជាជនជាតិអាមេរិក និងមានវ័យ ៧៤ឆ្នាំ (នៅរស់)។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ នៅក្នុងបទសម្ភាសន៍មួយ លោកស្រី Susan Bennett បានថ្លែងថា លោកស្រីមិនបានដឹងទាល់តែសោះថា គាត់ថតសំឡេងតាម Script រាប់សិបសន្លឹកយកទៅធ្វើអី្វនោះទេ រហូតដល់មុខងារនេះប្រកាសចេញជាផ្លូវការនៅ ឆ្នាំ២០១១។

Ss

យ៉ាងណាមិញ គំរោងថតសំឡេងសម្រាប់ មុខងារ Siri បានចាប់កំណើតតាំងពី ខែកក្កដា ឆ្នាំ២០០៥ មកម៉្លេះ ដោយក្រុមហ៊ុនមួយមានឈ្មោះថា ScanSoft ទទួលបន្ទុកសេវាកម្មទាក់ទងនឹងការបំលែងអត្ថបទទៅជាការនិយាយ។ លោកស្រី Susan Bennett បានចូលរួមនៅក្នុងគម្រោងនេះដោយយល់ថាការងាររបស់ខ្លួន ឬគោលបំណងនៃគម្រោងគឺ ប្រព័ន្ធផ្ញើសារថ្មី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ការងារមួយដែលបានធ្វើកាលពីប៉ុន្មានឆ្នាំមុនបានលេចចេញជាជំនួយការនិម្មិតនៃក្រុមហ៊ុនបច្ចេកវិទ្យាទំនើបបំផុតមួយនៅលើទីផ្សារទៅវិញ។

Qq

គួរបញ្ជាក់ថា លោកស្រី Susan Bennett បានចាប់ផ្តើមអាជីពការងារក្នុងឆ្នាំ ១៩៧៤ នៅពេលដែលលោកស្រីថតសំឡេងឲ្យធានាគារជាតិនៃត្លង់តា "Tillie the All-Time Teller"។ លោកស្រីក៏ជាអ្នកកត់ត្រាសារសម្រាប់ប្រព័ន្ធអាសយដ្ឋានសាធារណៈនៅគ្រប់ស្ថានីយអាកាសចរណ៍ Delta Air Line ទូទាំងពិភពលោកផងដែរ។

កាន់តែពិសេសជាងនេះទៅទៀតនោះ សំឡេងលោកស្រីបានប្រើនៅក្នុង e-learning software កម្មវិធីរុករក GPS និងប្រព័ន្ធទូរស័ព្ទ។ សំឡេងរបស់លោកស្រីក៏ត្រូវបានគេប្រើក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ក្នុងស្រុកនិងអន្តរជាតិជាច្រើនសម្រាប់ក្រុមហ៊ុន  FordCoca-ColaFisher-PriceMcDonald'sThe Home DepotGoodyearVisaMacy'sHot PocketsClub Med, និង Cartoon Network ជាដើម។ លោកស្រី Susan Bennett មិនត្រឹមតែជាតារាបញ្ចូលសំឡេងអាមេរិកនោះទេ គាត់ក៏ជាអតីតតារាចម្រៀងបម្រុង សម្រាប់ តារា Roy Orbison និង Burt Bacharach ថែមទៀតផង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia