ចាយលុយមិនសល់ហើយចង់សន្សំលុយតែខ្ជិល តស់មកដឹងល្បិចសន្សំលុយ៤ធ្វើឲ្យអ្នកសល់លុយទាំងមិនដឹងខ្លួន
Toeuy HongMAY 3 20242 K views

ការចាត់ចែងលុយកាក់ មនុស្សមួយចំនួនមិនដឹងពីក្បួនចាត់ចែងនោះទេ ជាពិសេសគឺការចាត់ចែងសន្សំតែម្ដង ពោលគឺពួកគាត់គិតថាស៊ាំញ៉ាំក៏ខ្ចិលខ្វល់ខ្វាយរឿងចាត់ចែងសន្សំលុយ។ សម្រាប់អ្នកខ្ជិលសន្សំ ថ្ងៃនេះ Business Cambodia សូមលើកយកនូវសកម្មភាពមួយចំនួនដែលអ្នកអាចធ្វើដើម្បីសល់ដោយមិនចាំបាច់ខំសន្សំ។

. ដាក់ក្រដាសប្រាក់ធំក្នុងកាបូបលុយ  

បើយោងតាមអ្នកចិត្តសាស្រ្តបានឲ្យដឹងថាការដាក់ក្រដាសប្រាក់ធំដូចជាក្រដាស១០០ដុល្លារក្នុងកាបូបគឺធ្វើឲ្យអ្នកមានគំនិតសន្សំសំចៃដោយស្វ័យប្រវត្តិ។ ត្រង់នេះដឺងអ្នកចិត្តសាស្រ្តបានលើកឡើងថា កាលណាអ្នកដាក់ក្រដាសប្រាក់ធំក្នុងកាបូប អ្នកចាត់ទុកជាលុយសំខាន់ជាក់ស្ដែងដូចក្រដាស១០០ដុល្លារជាដើម។ ដូច្នេះហើយអ្នកមិនងាយបំបែកក្រដាសប្រាក់ធំនោះទេ ពោលគឺអ្នកគិតច្រើនដងមុននឹងសម្រេចចិត្តបំបែកវា ហើយនេះគឺជាសកម្មភាពមួយជួយឲ្យអ្នកអាចពន្យារពេលចាយហើយសន្សំសំចៃទៀតផង។

. ទុកលុយក្រៅផ្ទះ

បងប្អូនមួយចំនួនប្រហែលជាទម្លាប់ទុកលុយច្រើននៅផ្ទះ។ យ៉ាងណាមិញការធ្វើបែបនេះនឹងធ្វើឲ្យអ្នកងាយនឹងចាយលុយច្រើនព្រោះលុយនៅជិតខ្លួនងាយដកចាយស្រួលៗផុយៗ។ ជាជាងទុកលុយនៅផ្ទះដែលអាចមានហានិភ័យដោយប្រការណាមួយ អ្នកគួរទុកលុយនៅធនគារ ដើម្បីសុវត្ថិភាពហើយមិនងាយចាយស្រួលៗដូចទុកលុយនៅផ្ទះជាប់ខ្លួន។

. កំណត់ការចាយប្រចាំសប្ដាហ៍

 ត្រង់នេះ ឧទាហរណ៍ថាអ្នកចាយមួយសប្ដាហ៍១០ម៉ឺនរៀល អ្នកអាចទៅដកពីកុងធនាគារចំនួន១០ម៉ឺនរៀលសម្រាប់ទុកចាយប្រចាំសប្ដាហ៍ ហើយធ្វើវាឲ្យទៅជាទម្លាប់នោះក្នុងមួយសប្ដាហ៍អ្នកនឹងចាយត្រឹមតែ១០ម៉ឺនរៀល ហើយក៏ជាវិធីមួយក្នុងការសន្សំសំចៃផងដែរ។

. កុំដាក់លុយច្រើនតាមខ្លួន

មនុស្សជាច្រើនមានទម្លាប់ចាយតាមទឹកលុយ ពោលគឺមានលុយតិចចាយតាមតិច មានលុយច្រើនចាយតាមច្រើន។ ដូច្នេះអ្នកអាចកំណត់ការចាយប្រចាំថ្ងៃសម្រាប់ខ្លួនឯង។ ឧទាហរណ៍មួយថ្ងៃអ្នកចាយ២ម៉ឺនរៀល អ្នកអាចដាក់លុយក្នុងកាបូបលុយចំនួន២ម៉ឺនរៀលសម្រាប់ចាយប្រចាំថ្ងៃលើតម្រូវការចាំបាច់។ ចៀសវាងដាក់លុយច្រើនៗដែលធ្វើឲ្យអ្នកចាយតាមទឹកលុយ ចាយអស់កាន់តែច្រើន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia