នៅរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថាហាងឆេងមាសទំាងលើទីផ្សារអន្តរជាតិនិងហាងឆងមាសក្នុងស្រុកមានការហក់ឡើងខ្លាំងគួរឲ្យតក់សម្គាល់។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានហក់ឡើងដល់៣៦២២ដុល្លារក្នុងមួយអោន( ស្មើនឹង៣១៥៩ដុល្លារក្នុងមួយតម្លឹង)
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កាលពីពេលថ្មីៗនេះ លោក សួន សាង នាយកប្រតិបត្តិនៃ GoldenFortunes Derivative Exchange បានលើកឡើងថាមាសនឹងបន្តឡើងទៀតមកដល់កំណតត្រាថ្លៃខ្ពស់បំផុត។
លោកបានបន្តទៀតថាមាសនឹងនៅតែបន្តឡើងហើយលោកណែនាំឲ្យអ្នកវិនិយោគរងចាំសិនពោលគឺបើបងប្អូនចងវិនិយោគកុំអាលគួរទិញឥឡូវដោយរងចាំឲ្យមាសវាធ្លាក់មកវិញខ្លះសិនចាំយើងទិញ។
លោកក៏បានសង្កត់ធ្ងន់ថាបច្ចុប្បន្នបើត្រូវទិញគឺអត់មានហេតុផលអ្វីត្រូវទិញនោះទេព្រោះសូម្បីតែធនាគារកណ្ដាលរបស់ចិនក៏ផ្អាកទិញមាស៤ខែជាប់គ្នាដែរនៅពេលដែលាមាសឡើងដល់២៣០០ដុល្លារក្នុងមួយអោន។
លោក សួន សាងបានបន្ថែមទៀតថាបើបងប្អូនទិញមាសដើម្បីចំណេញមិនគួរទិញមាសពិតប្រាកដនៅតាមហាងទេដោយសារគម្លាតថ្លៃខ្ពស់ដែលពិបាកនឹងចំណេញ ប៉ុន្ដែបើជួញដូរតាមរយៈMT4 MT5 មានគម្លាតតូចឱកាសចំណេញអាចមានច្រើន៕