បើនិយាយអំពីការលក់យើងជឿថានរណាៗក៏អាចលក់បានដែរ ប៉ុន្តែបើសួរថាធ្វើម៉េចលក់ដាច់ ធ្វើម៉េចឱ្យអតិថិជនទុកចិត្ត មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ ទាក់ទងទៅនឹងបញ្ហានេះ គ្រូបង្វឹកផ្នែកលក់ដ៏ល្បីមួយរូបមកធ្វើការចែករំែលកជំនាញដ៏មានអានុភាព៣ ភ្ញៀវទិញទាំងមានទំនុកចិត្ត។
អ្នកស្រី សារ៉ន មីកឆែល (Sharon Michaels) ដែលត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកផ្នែកជំនួញ និងជាអ្នកនិពន្ធសៀវភៅ How to Give Yourself the Power to Succeed ដែលជាសៀវភៅលក់ដាច់ខ្លាំងនៅក្នុង Amazon អ្នកស្រីបានលើកយកជំនាញ L.E.A ដើម្បីជោគជ័យក្នុងការលក់ ចែកជូនដល់បងប្អួនទាំងអស់គ្នា។
១. l – Listen (ស្តាប់)
ត្រង់ចំណុចនេះអ្នកស្រីមានលើកឡើងថា អ្នកដែលនិយាយច្រើនមិនប្រាកដថាលក់ដាច់ទាំងអស់នោះទេ តែអ្នកដែលយល់ច្បាស់ពីការនិយាយទៅ កាន់ភ្ញៀវទៅវិញទេទើបពូកែពិត និយាយច្រើនមិនសំខាន់ទេ សំខាន់និយាយតិច ចំគោលដៅដែលភ្ញៀវ ចង់បាន មានផលិតផលល្អក្នុងដៃជោគជ័យមួយកម្រិតហើយ តែបើមានជំនាញលក់ទៀតអ្នកមានភាគ រយលក់ដាច់ច្រើនជាងគេហើយ។
លើសពីនេះ អ្នកស្រីបានបន្តទៀតថា អ្នកលក់ត្រូវប្រកាន់គោលការណ៍មួយឃ្លាថា “ពេលអ្នកនិយាយ អ្នកនិយាយត្រឹមអ្វីដែលអ្នកដឹងតែប៉ុណ្ណោះ ប៉ុន្តែបើអ្នកស្តាប់អ្នកអាចដឹងអ្វីដែលអ្នកមិនធ្លាប់ដឹង” ជាការពិតណាស់នៅដែលយើងស្តាប់ យើងដឹងថាអតិថិជនកំពុងត្រូវអ្វីដើម្បីឱ្យយើងជួយ ដូច្នេះហើយនៅពេលដែលយើងបង្ហាញទៅវាឆាប់ត្រូវអ្វីដែលគាត់ចង់បាន ដូច្នេះហើយពេលដែលយើងអាចដោះស្រាយបញ្ហាជូនពួកគាត់បាន ពួកគាត់នឹងសប្បាយចិត្ត ហើយពេលដែលមានតម្រូវការអ្វីមួយ គាត់នឹងរត់មករកយើងម្តងទៀត។
២. E – ETHICS ( សីលធម៌)
ជាអ្នកលក់ដាច់ខាតកំុនិយាយកាត់ភ្ញៀវ រងចាំឱ្យភ្ញៀវនិយាយឱ្យអស់សិន សឹមយើងនិយាយក្រោយ។ អ្នកត្រូវចាំថា មនុស្សចូលចិត្តនិយាយរឿងខ្លួនឯង ជាងស្តាប់រឿងរបស់គេ ដូច្នេះហើយនៅពេលដែលអ្នកស្តាប់ច្រើន មិននិយាយកាត់គាត់ នោះគាត់នឹងមានអារម្មណ៍មួយថាអ្នកកំពុងឱ្យតម្លៃគាត់ យកចិត្តទុកដាក់ជាមួយគាត់។ ការធ្វើដូចនេះ សីលធម៌ក៏មាន ទំនាក់ទំនងរបស់អ្នក និងអ្នកទិញក៏កាន់ល្អ ហើយភ្ញៀវក៏ទិញទាំងទំនុកចិត្ត និងសប្បាយចិត្ត។
៣. A – ASKING (សួរសំណួរ)
ទន្ទឹមនឹងដែរប្រសិនបើអ្នកគិតតែស្តាប់ ហើយងក់ក្បាល ដោយមិននិយាយអ្វីទាំងអស់នោះ អតិថិជនច្បាស់ជាគិតថា អ្នកនៅជាមួយពួគគាត់ត្រឹមតែខ្លួនដោយមិនបានយកចិត្តទុកដាក់ស្តាប់គាត់នោះទេ។ ដូច្នេះហើយ អ្នកត្រូវតែសួរគាត់ខ្លះៗដើម្បីឱ្យគាត់ដឹងថា យើងនៅជាមួយគាត់រហូតមក មិនត្រឹមតែភ្ញៀវពេញចិត្តនោះទេ យើងក៏កាន់តែច្បាស់ពីតម្រូវការរបស់គាត់មួយកំរិតទៀត។