ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងដំឡើងរថយន្ដ ២ ម៉ូដែលនេះនៅខ្មែរ
Bunthoeun KoemAUGUST 3 20252 K views

ដូចប្រិយមិត្ដបានជ្រាបរួមមកហើយថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន BYD បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដអគ្គិសនីរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ខណៈរោងចក្រថ្មីដំឡើងរថយន្ដអគ្គិសនីដំបូងរបស់ក្រុមហ៊ុនចិននៅកម្ពុជានេះ គឺមានទីតាំងស្ថិតនៅខេត្ដព្រះសីហនុ។

ក្នុងនោះក្រុមហ៊ុនបានបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។

Byd Sealion 5 Sealion 05 Ev 2025

យ៉ាងណាតាមការបញ្ជាក់ពីខាងក្រុមហ៊ុន BYD Cambodia កាលពីពេលកន្លងទៅបានឲ្យដឹងថា ចំពោះរថយន្ដដែលត្រូវបានជ្រើសរើសយកមកដំឡើងនៅក្នុងរោងចក្រថ្មីនៅកម្ពុជានេះ គឺមានចំនួន ២ ម៉ូដែលគឺ៖ រថយន្ត 𝗕𝗬𝗗 𝗦𝗘𝗔𝗟𝗜𝗢𝗡 𝟱 𝗦𝘂𝗽𝗲𝗿 𝗛𝘆𝗯𝗿𝗶𝗱 និង​ 𝗕𝗬𝗗 𝗔𝗧𝗧𝗢 𝟮។

សូមជម្រាបផងដែរថា​ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ដអគ្គិសនី BYD អាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖​​ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេសប៊ុកផេក BYD Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត៕

57831e3e 7e55 44e0 9988 8c80180c573e (1)

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia