ឱកាសមាស ឱកាសប្រាក់សម្រាប់បងប្អូនដែលបានបញ្ចប់ការសិក្សាត្រឹមតែថ្នាក់ទី ៧ ទី ៨ ឬជាប់ធ្លាក់ទី ១២ ពេលនេះ វិទ្យាស្ថាន ប៉េ អេស អឺ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៣៥០ កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការសិក្សាជំនាញបច្ចេកទេសសំខាន់ៗដូចជា ៖ ផ្នែកភាពយន្ត បដិសណ្ឋារកិច្ចនិងទេសចរណ៍ ផ្នែកសំណង់ ជំនាញមេកានិច និងជំនាញពាណិជ្ជសាស្រ្ត។
ចំពោះបងប្អូនដែលមានបំណងចង់ពាក្យស្នើសុំអាហារូបករណ៍នេះ អាចទាញយកតាមតំណ https://bit.ly/pse2024 ឬស្គែន QR Code ក្រោយមកត្រូវយកមកដាក់នៅទីតាំងអង្គការផ្ទាល់ដែលស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្សារសឡា)។សម្រាប់ថ្ងៃទទួលពាក្យគឺចាប់ពីថ្ងៃផ្សាយដំណឺងនេះរហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ជាកំហិត។
យ៉ាងណាមិញសម្រាប់បងប្អូនដែលចង់ធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែម អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 326 040 / 010 849 686 / 098 980 083 /070 39 38 37។
សម្រាប់លក្ខខណ្ឌនៃការជ្រើសនិងឯកសារតែត្រូវការបងប្អូនអាចពិនិត្យបន្ថែមនៅខាងក្រោម៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង