ក្រុមហ៊ុន Royal Railway ចាប់ដៃជាមួយក្រុមហ៊ុន ៣ អភិវឌ្ឍន៍ដីដែលនៅសល់តាមបណ្ដោយផ្លូវរថភ្លើងប្រវែងជាង ៦០០ គីឡូម៉ែត្រ
Bunthoeun KoemMAY 3 2023430 views

កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុន Royal Railway Cambodia បានចុះអនុស្សារណៈជាមួយក្រុមហ៊ុន ៣ ទៀតរួមមាន៖ ក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd, ក្រុមហ៊ុន ​Management Venture Asia(Cambodia) Ltd. និង​ក្រុមហ៊ុន Panna Energy Sdn. Bhd លើគម្រោងអភិវឌ្ឍដីដែលមិនទាន់ប្រើប្រាស់នៅតាមបណ្ដោយផ្លូវរថភ្លើងពីប៉ោយប៉ែតទៅខេត្ដព្រះសីហនុ។

343940003 2515287108618618 6131679163667016503 N

តាមការបញ្ជាក់ពីក្រុមហ៊ុន Samaiden Group ការចុះអនុសារណៈនេះ មានគោលបំណងក្នុងការអភិវឌ្ឍន៍គម្រោងលើដីដែលមិនទាន់បានប្រើប្រាស់របស់ក្រុមហ៊ុន Royal Railway សម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ដោយក្នុងនោះនឹងមាន​ការដំឡើង​សូ​ឡា​ខ្នាតតូច ឧបករណ៍​ប្រើ​​ប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ជួល ដាំ​ដើមឈើ ផ្ទះ​កញ្ចក់ ដាំ​បន្លែ សណ្តែក​សៀង ជាដើម។

ថ្លែងនៅក្នុងពិធីខាងលើលោក Fong Yeng Foon នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន Samaiden Energy បានបញ្ជាក់ថា​៖ «​សំខាន់​ជាងនេះទៅទៀត គឺ​ការសម្រេចបាន​នូវ​គម្រោង​នេះ នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​ពិតប្រាកដ​។ ការសិក្សា​លទ្ធភាព​ដែល​នឹងត្រូវ​អនុវត្ត​គឺមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ ការអភិវឌ្ឍ​ដី​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​នឹង​ជួយ​ផលិត​ជា​ប្រភព​ថាមពល​កកើត​ឡើងវិញ ហើយក៏​នឹង​ជួយ​បញ្ជូន​បច្ចេកវិទ្យា​កសិក​ម្ម​ប្រ​កប​ដោយ​និរន្តរភាព​ផងដែរ​»។​

សូមជម្រាបផងដែរថា កំណាត់ផ្លូវ​រថភ្លើងពីក្រុងប៉ោយប៉ែតមកដល់ខេត្ដព្រះសីហនុ មានប្រវែងសរុប ​៦៥២ គីឡូម៉ែត្រ ដោយក្នុងនោះផ្លូវរថភ្លើងពីប៉ោយប៉ែតមកភ្នំពេញ (ផ្លូវរថភ្លើងភាគ​ខាងជើង​) មាន​ប្រវែង ៣៨៦ ​គីឡូម៉ែត្រ​ និងពីភ្នំពេញទៅខេត្ដព្រះសីហនុ (​ផ្លូវ​រថភ្លើង​ភាគខាងត្បូង​) មាន​ប្រវែង​ ២៦៤​ គីឡូម៉ែត្រ​៕

អត្ថបទ៖ កឹម ប៊ុនធឿន

327181961 1218438982357265 195716318154167488 N

343567481 589324163157308 1688307760580979246 N

342463424 130777789905358 5607345656852829450 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia